ព័ត៌មានជាតិ
លោក សុខ ឥសាន ៖ ការសម្រេចលុបចោលថ្ងៃឈប់សម្រាកខ្លះ គឺដើម្បីទាក់ទាញវិនិយោគបរទេស
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការសម្រេចលុបចោលថ្ងៃឈប់សម្រាកខ្លះ គឺដើម្បីប្រកួតប្រជែង និងទាក់ទាញវិនិយោគបរទេស ឲ្យមកវិនិយោគនៅកម្ពុជា ហើយនៅលើពិភពលោកនេះ មិនមានប្រទេសណាឈប់សម្រាកប្រចាំឆ្នាំ ស្មើ និងតិចជាងកម្ពុជាទេ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គឺជាការឆ្លើយតបចំពោះការលើកឡើង ក៏ដូចជាការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកវិភាគមួយចំនួន ដែលចង់ឲ្យដាក់ថ្ងៃទី២៣ ខែតុលា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំឡើងវិញ។
លោក សុខ ឥសាន ថា ២៩ឆ្នាំកន្លងផុតទៅ កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំមកនូវសន្តិភាពជូនកម្ពុជា។ តែពីពេលនេះតទៅ កម្ពុជា មានសន្តិភាពហើយ អត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតទេ។
លោកថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទើបរក្សា ការពារបានសន្តិភាព ស្ថិរភាពនយោបាយ ហើយសង្គមកម្ពុជា មានសណ្ដាប់ធ្នាប់ល្អ។
បើតាម លោក សុខ ឥសាន ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុវត្តជាប្រចាំ មិនមែនអនុវត្តតែនៅថ្ងៃ២៣តុលា នោះទេ។ ចំពោះលុបចោលនូវថ្ងៃឈប់សម្រាកមួយចំនួននោះ លោក សុខ ឥសាន បានពន្យល់ថា ការសម្រេចលុបចោលថ្ងៃឈប់សម្រាកខ្លះនេះ ដោយសាររាជរដ្ឋាភិបាលបានកំណត់យកថ្ងៃឈប់សម្រាកប្រចាំឆ្នាំត្រឹម២១ថ្ងៃ ដើម្បីប្រកួតប្រជែង ទាក់ទាញវិនិយោគបរទេសឲ្យមកវិនិយោគនៅកម្ពុជា ហើយនៅលើពិភពលោកនេះ មិនមានប្រទេសណាឈប់សម្រាកប្រចាំឆ្នាំស្មើ និងតិចជាងកម្ពុជាទេ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ