ព័ត៌មានជាតិ
៥ ចំណុចសំខាន់ត្រូវដឹង លក្ខខណ្ឌតែងតាំងតួនាទីជាអភិបាលស្រុក
អត្ថបទមុន កម្ពុជាថ្មីបានលើកពីការតែងតាំងតួនាទីអភិបាលខេត្ត ដោយត្រូវចេញដោយព្រះរាជក្រឹត្យ។ ដោយឡែកតួនាទីអភិបាលស្រុក ក៏មាននីតិវិធីជ្រើសរើសខុសគ្នាមួយចំនួនផងដែរ។
ក្នុងច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបញ្ជាក់ថា តួនាទីជាអភិបាលស្រុកត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលស្រុកត្រូវធ្វើការជ្រើសរើសពីក្នុងចំណោម មន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖
– មានឋានន្តរសក្តិចាប់ពីអនុមន្ត្រីឡើង
– មានអាយុចាប់ពីសាមសិប (៣០)ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥)ឆ្នាំ ឬ និង មានសញ្ញាបតបវិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

ក្នុងមាត្រា ១៤៦ ក្នុងច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏បានបញ្ជាក់ផងដែរ ក្នុងករណីចាំបាច់ អភិបាលស្រុកអាចជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្មន្ត្រីរាជការស៊ីវិល ក្រៅពីក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែមន្ត្រីនោះត្រូវមានលក្ខណសម្បត្តិ សមស្របតាមមាត្រា ១៤២ មាត្រា ១៤៣ មាត្រា ១៤៤ និងមាត្រា ១៤៥ នៃច្បាប់នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត