ព័ត៌មានជាតិ
ក្រសួងធម្មការ ធ្វើសេចក្តីព្រាងច្បាប់សាសនា ដើម្បីគ្រប់គ្រងសាសនានៅកម្ពុជា
ក្រសួងធម្មការ និងសាសនា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីគ្រប់គ្រងសាសនានៅប្រទេសកម្ពុជា និងធានានូវសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះថា សេចក្តីព្រាងច្បាប់នេះមាន ៤៤ មាត្រា ដើម្បីកំណត់វិធានក្នុងការគ្រប់គ្រង លើកកម្ពស់ការគោរពជំនឿ និងប្រណិប័តន៍ជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាសិទ្ធិ សេរីភាពខាងជំនឿ និងការប្រតិបត្តិភាព ផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា នេះជាលើដំបូងហើយដែលក្រសួងមានច្បាប់ស្តីពីសាសនា ហើយសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីកៀរគរ និងប្រមូលបានមតិយោបល់ចូលរួមពីបណ្តាថ្នាក់ដឹកនាំសាសនាគ្រប់ថ្នាក់ មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច។
លោក សេង សុមុនី បានបន្តទៀតថា នាពេលខាងមុខនេះក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសាសនា តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពិសាសនាផ្សេងៗចំនួន ១៣០ នាក់ ក្នុងនោះសាសនាឥស្លាមចំនួន ៤០ នាក់ សាសនាគ្រិស្ត ៤០នាក់ និងសាសនាមហាយាន និងផ្សេងៗចំនួន ៥០ នាក់ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ទៅតាមមាត្រាដែលពាក់ព័ន្ធនឹងសាសនានីមួយៗ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ខាងលើ បានបន្ថែមថា ចំពោះការកំណត់ថ្ងៃជាក់លាក់នៃសិក្ខាសលានេះនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ និងផ្តល់បញ្ជីឈ្មោះថ្នាក់ដឹកនាំផ្នែកពាហិរសាសនា បញ្ជួនមកក្រសួងឱ្យបានមុនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបសម្រេចជាក្រោយ៕
អត្ថបទ៖ សំអឿន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង