ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការអនុវត្តច្បាប់របស់កម្ពុជា មិនសំខាន់អ្នកនោះ ជាសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយនោះទេ
លោក ជិន ម៉ាលីន អនុប្រធាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ ថា ការអនុវត្តច្បាប់របស់កម្ពុជា មិនសំខាន់អ្នកនោះជាសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយនោះទេ ឲ្យតែបង្កសកម្មភាពបំពានច្បាប់ បង្កើតជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជា គឺត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។
ការលើកឡើង របស់មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍មួយ ស្នើឲ្យកម្ពុជាបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីផ្តន្ទាទោសលើអ្នកហ៊ាននិយាយអំពីសិទ្ធិមនុស្ស ហើយបើតាមរបាយការណ៍របស់អ្នកជំនាញទាំងនោះ បានផ្តោតតែទៅលើសំណើរឿងមួយចំនួន ដែលគេចាត់ទុកថា ក្រុមសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយ ហើយត្រូវបានតុលាការធ្វើការចោទប្រកាន់ និងផ្តន្ទាទោសកាលពីថ្មីៗនេះ។

លោក ជិន ម៉ាលីន លើកឡើងថា ការវាយតម្លៃ និងចោទប្រកាន់របស់អ្នកជំនាញសិទ្ធិមនុស្សរូបនេះ មិនខុសអ្វីទៅនឹងការវាយតម្លៃ និងចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល នោះទេ។ មានន័យថា សម្រាប់ពួកគេការវាយតម្លៃ ដោយផ្អែកទៅលើទិដ្ឋភាពខាងក្រៅ គឺឲ្យតែសមត្ថកិច្ចអនុវត្តច្បាប់ ទៅលើក្រុមសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយ ដែលជាគោលដៅ ដែលក្រុមពួកគេការពារ ពួកគេចាត់ទុកថា នោះគឺជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
លើសពីនេះទៀត ពួកគេធ្វើការចោទប្រកាន់ថា ជាការធ្លាក់ចុះ នូវលំហប្រជាធិបតេយ្យ ឬលំហនយោបាយជាដើម។ ប៉ុន្តែពួកគេមិនបានពិនិត្យ ទៅលើសកម្មភាពរបស់សកម្មជនទាំងនោះទេថា ជាការអនុវត្តសិទ្ធិតាមបែបប្រជាធិបតេយ្យ ឬជាសកម្មភាពមួយបង្កើតជាបទល្មើសតាមច្បាប់របស់កម្ពុជា គឺគាត់មិនបានពិចារណា ទៅលើចំណុចទាំងអស់នោះទេ។
លោកបានគូសបញ្ជាក់ថា «តាមច្បាប់កម្ពុជា មិនសំខាន់អ្នកនោះ ជាសកម្មជន ឬមិនសកម្មជននោះទេ ឲ្យតែសកម្មភាពទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សន្តិសុខជាតិ បំពានច្បាប់ បង្កើតជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជា ហើយមានមូលដ្ឋាន ភស្តុតាង សក្ខីកម្ម ផ្លូវច្បាប់រឹងមាំ ក្នុងការចោទប្រកាន់ និងនីតិវិធីផ្លូវច្បាប់ តាមផ្លូវតុលាការ អ្នកនោះត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះអំពើល្មើសរបស់ខ្លួន។ ទោះបីជាអ្នកនោះ ជាសកម្មជន ឬមិនសកម្មជនក៏ដោយ នេះគឺជាមូលដ្ឋាន នៃការអនុវត្តច្បាប់របស់សមត្ថកិច្ច។ មិនផ្អែកទៅលើរូបភាព ឬមិនផ្អែកទៅលើក្រុមមនុស្សណានោះទេ គឺផ្អែកទៅលើទិដ្ឋភាពច្បាប់របស់កម្ពុជា»។
បើតាមលោក ជិន ម៉ាលីន សម្រាប់សមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាល ការអនុវត្តច្បាប់ ត្រូវធ្វើជាទូទៅមិនចំពោះ អ្នកនោះជាសកម្មជន ឬមិនសកម្មជននោះទេ ឲ្យទៅធ្វើសកម្មភាព បង្កើតជាបទល្មើសតាមច្បាប់ របស់កម្ពុជា អ្នកទាំងនោះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដូចគ្នា។
ចំពោះការប្រើប្រាស់យន្តការតុលាការ ដើម្បីទប់ស្កាត់បទល្មើស ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ និងទិដ្ឋភាពច្បាប់ គឺជាវិធានការតែមួយ នៅក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាយន្តការក្នុងការកៀបសង្កត់, ធ្វើទុកបុកម្នេញ ឬក៏រឹតត្បិតសិទ្ធិសេរីភាព នោះទេ។
លោកថា ការអនុវត្តសិទ្ធិ សេរីភាពតាមផ្លូវច្បាប់ គឺត្រូវតែទួតទទួលបានការការពារតាមផ្លូវច្បាប់។ ក៏ប៉ុន្តែការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ក៏ត្រូវតែប្រឈមមុខ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ មិនអាចយកលេស ឬរូបភាព នៃការអនុវត្តសិទ្ធិមកបិទបាំងអំពើល្មើស ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ នោះទេ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា