Connect with us

ព័ត៌មានជាតិ

មន្ត្រីបង្គោលឃុំទាំង១៨បន្តដំណើរការសកម្មភាពស្រី្តមានផ្ទៃពោះនិងកុមារនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់​​​

បានផុស

នៅ

លោក ឈួ​រ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​ថ្លែង​នា​រសៀល​ថ្ងៃទី​០៤ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ថា ដើម្បី​ឲ្យ​ប្រសិទ្ធ​ការងារ​កាន់តែ​ល្អ​ប្រសើរ​ពិសេស​មាន​សុ​ក្រិត​ភាព​ទៀត​នោះ ​ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុមការងារ​របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត​ បន្ត​ចុះ​ចាត់ចែង​ពិនិត្យ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ដើម្បី​ពន្លឿ​ន​ការអនុវត្ត និង​ផលប៉ះពាល់​នានា​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២​ឆ្នាំ ។ ​ជាក់ស្ដែង​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​នា​ថ្ងៃទី​០៣ ខែវិ​ច្ឆិកា ​ឆ្នាំ​២០២១ ក្រុមការងារ​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកណ្តាល ​បាន​អនុវត្ត​លើ​មេរៀន​នៃ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​រួចហើយ​នឹង​បន្ត​តាម​បណ្តា​រាជធានី​ដទៃទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឈួ​រ សុ​បញ្ញា​បាន​ថ្លែងថា បើ​យោងតាម​ការអំពាវនាវ​ជាប្រចាំ​ថ្ងៃ​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ចាក់​ថា ​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ទទួលបាន​សិទ្ធិ ពិសេស​ជា​អាទិភាព​ទី​១​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជាការ​វិនិយោគ​រយ​:​ពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការកាត់បន្ថយ​អត្រា​មរណ​:​ភាព​មាតា និង​ទារក​ពិសេស​បញ្ជៀ​ស​នូវ​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​។

លោក​ប្រធាន​នាយកដ្ឋាន​បន្តថា សកម្មភាព​របស់​មន្ទី​រ​សង្គមកិច្ច​ខេត្តកណ្តាល​ក្នុង​ការចុះពិនិត្យ​មេរៀន​ដែល​មន្ត្រី​បង្គោល​ទាំង​១៨​ឃុំ​នៃ​ស្រុក​ខ្សាច់កណ្តាល​នោះ​គឺមាន​សារៈសំខាន់​ណាស់​គឺ​ទី​១ ពិនិត្យ​នូវ​ដំណើរ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ដែល​មន្ត្រី​មូលដ្ឋាន​កំពង់​អនុវត្តន៍ ។ ទី​២ ពិនិត្យ​នូវ បទដ្ឋាន​គិ​ត្តិ​យុទ្ធ នៃ​របៀប​វីរៈ ដំណើរ​ការ​ឧបត្ថម្ភ​សាច់ប្រាក់ ។ ទី​៣ ពង្រឹងសមត្ថភាព​និង​បង្កើន​ជំនាញ​ដល់​មន្ត្រី​មូលដ្ឋាន​ដើម្បី​អនុវត្តន៍​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​បញ្ជៀ​សប​ញ្ជៀ​ស​នូវ​ភាពមិនប្រក្រតី​កើតឡើង​។​

សូមបញ្ជាក់ថា ផ្អែក​តាម​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខា​ភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ តាំងពី​ខែមករា ឆ្នាំ​២០២០​មក​ម្លេះ ។​

កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួ ង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅក្បែរ​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៣ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ១១ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៩ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម