Connect with us

ព័ត៌មានជាតិ

នាយកមូលនិធិជនពិការ ចុះពិនិត្យការសាងសង់អគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា​

បានផុស

នៅ

លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ បាន​ដឹកនាំ​ប្រតិភូ​មូលនិធិ​ជនពិការ ចុះ​ពិនិត្យ​លើ​វឌ្ឍនៈភាព​ការសាងសង់​អាគារ​ថ្មី និង​ជួសជុល​អាគារ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

ការចុះពិនិត្យ​នេះ ​គឺ​ដើម្បី​ព​ន្លឿ​ន​ដំណើរ​ការសាងសង់​ឲ្យ​បាន​ឆាប់ ​និង​មាន​គុណភាព​សម្រាប់​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​បន្តទៀត​សម្រាប់​បងប្អូន​ជនពិកា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​រប​ស់លោក ជូ ប៊ុណ្ណា​រិ​ទ្ធ ប្រធាន​សាខា​មូលនិធិ​ជនពិការ​ខេត្តសៀមរាប ​បានឱ្យដឹង​ថា ខេត្តសៀមរាប​ គឺជា​ខេត្ត​ដែល​រង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​១៩​ខ្លាំង​មួយ​ដែរ ដែល​កត្តា​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ជូន​ជនពិការ​មួយផ្នែកធំ​។ ជួសមុខ​ឱ្យ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ទាំងអស់ និង​ជនពិការ​ក្នុង​ខេត្តសៀមរាប លោក​សូម​ថ្លែងអំណរគុណ​ដល់​លោកនាយក ដែល​បាន​ជួយ​ជំរុញ​និង​គាំទ្រ​ដល់​គម្រោង​សាងសង់​អាគារ​នេះ ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

ថ្លែង​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ បាន​មានប្រសាសន៍ថា ដោយ​ពិនិត្យឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តសៀមរាប មូល​និធិ​ជនពិការ បានសម្រេច​ផ្តល់​ការសាងសង់​អាគារ​ទំហំ ១២​ម៉ែត្រ​គុណ​នឹង​១៧​ម៉ែត្រ កម្ពស់​១​ជាន់ មាន​៥​បន្ទប់​។ ជាមួយគ្នា​នៃ​មូលនិធិ​ជនពិការ ក៏បាន​ធ្វើការ​ជួសជុល​អាគារ​រដ្ឋបាល​១​ខ្នង អាគារ​ផលិតកម្ម​១​ខ្នង អាគារ​បន្ទប់​ស្នាក់នៅ​និង​ការិយាល័យ អាគារ​ឃ្លាំង ជួសជុល​និង​សាងសង់​ថ្មី​ទីវាល​សាធារណៈ ព្រមទាំង​វាយ​ចេញ​និង​សង់​ថ្មី​របង​ខាងមុខ​ក្រោយ​ដល់​មជ្ឈមណ្ឌល​ផងដែរ​។​

លោកនាយក​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ប្រធាន​សាខា​មូលនិធិ​ជនពិការ និង​មន្ត្រី​មជ្ឈមណ្ឌល​ស្តារ​ខេត្តសៀមរាប​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក បើទោះជា​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្តសៀមរាប មាន​ផល់ប៉ះពាល់​ខ្លាំង​យ៉ាងណាក្តី​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ២០ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម