Connect with us

ព័ត៌មានជាតិ

ស្រវឹង​ស្រា​ចុះទៅ​ដាក់​មង ព្រឹកឡើងឃើញស្លាប់ក្នុងទឹកស្រះ

បានផុស

នៅ

ខេត្តបាត់ដំបង÷ សមត្ថកិច្ចឲ្យដឹងថាករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី០៤ខែវិច្ឆកាឆ្នាំ២០២១នេះនៅវេលាម៉ោង០៧និង៣០នាទីនៅចំណុចក្រុមទី០៤ភូមិប្របហិប ឃុំឃ្លាំងមាសស្រុកបវេលខេត្តបាត់ដំបង។ សាកសពឈ្មោៈគង់ សាមឿតភេទប្រុសអាយុ៥៦ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺរបស់ឈ្មោះណាប់ ផនភេទប្រុសអាយុ៧៤ឆ្នាំបុខរបរ មេភូមិមានទីលំនៅភូមិឃុំខាងលើ ដែលត្រូវជានាក់ជិតខាងបានបំភ្លឺ​ថា កាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោងប្រហែល០៥ល្ងាចជនរងគ្រោះបានទៅដាក់មងនៅខាងក្រៅផ្ទះទាំងស្ថានភាពស្រវឹងជោគ ហើយពុំបានឃើញត្រឡប់មកវិញទេ។ នាំគ្នាទៅដើររកតែរកមិនឃើញរហូតដល់ព្រឹកថ្ងៃទី០៤ខែវិច្ឆិកាវេលាម៉ោង០៦និង០០នាទី ទើបនាំគ្នាដើររកឃើញជនរងគ្រោះបានលង់ទឹកស្រះស្លាប់ ហើយក៏បាននាំគ្នាស្រង់ឡើងបានយកទៅទុកនៅក្នុងផ្ទះ។

តាមការសន្និដ្ឋាន ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងព្រោះជនរងគ្រោះគឺជាមនុស្សដែលញៀនស្រាហើយកន្លងមកខ្លួនក៍ធ្លាប់បានប្រាប់ថាបើស្រវឹងស្រាកុំចុះទឹកតែវាមិនដែលស្ដាប់។

បើតាមសមត្ថកិច្ចស្រង់សម្តីបំភ្លឺរបស់ឈ្មោះឈឿន ឆានស្រីអាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែត្រូវជាប្រពន្ធសពជនរងគ្រោះ បានឲ្យដឹងដែរថា ប្ដីរបស់ខ្លួនកន្លងមកជាមនុស្សដែលញៀនស្រាជាប្រចាំ។ កាលពីថ្ងៃទី០៣ខែវិច្ឆិកានៅវេលាម៉ោងប្រហែល​ ​០៥ ល្ងាច ខ្លួនបានដឹកគោចូលទៅក្នុងក្រោល ហើយក៏បានឃើញប្ដីដើរកាន់មងទៅខាងក្រោយផ្ទះ ទាំងស្ថានភាពស្រវឹងដូចសព្វដងក៏ពុំបានចាប់អារម្មណ៍ទេ ហើយក៏ដឹកគោចូលក្រោលទៅរហូតដល់ម៉ោងប្រហែល១២យប់មិនឃើញត្រឡប់មកវិញក៏បានឲ្យគេជួយដើររកតែរកមិនឃើញ រហូតដល់ម៉ោង០៦ព្រឹកថ្ងៃទី០៤ខែវិច្ឆកា ទើបឃើញប្ដីបានស្លាប់ក្នុងទឹកស្រះខាងក្រោយផ្ទះ ហើយ​តាម​ខ្លួន​សន្និដ្ឋាន​ស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងគ្មានករណីផ្សេងឡើយ។

ក្រោយធ្វើការពិនិត្យពីគ្រូពេទ្យនិងផ្នែកជំនាញស្របតាមការបំភ្លឺ សមត្ថកិច្ចរកឃើញថាការស្លាប់របស់ជនរងគ្រោះលង់ទឹកស្លាបដោយខ្លួនឯង ដោយផឹកស្រាក្នុងកម្រឹតខ្ពស់រួចសពបានប្រគល់ ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម