Connect with us

ព័ត៌មានជាតិ

កម្ពុជាមានជនជាតិដើមភាគតិច ២២ អម្បូរ រស់នៅ ៦ ខេត្ត

បានផុស

នៅ

​នៅ​ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានជនជាតិដើមភាគតិច ២២ អម្បូរ ស្មើជាង ១៨ ម៉ឺន​នាក់ប្រមាណ ១,២៥% ​នៃប្រជាជន​កម្ពុជា​សរុប ដែលកំពុងរស់នៅ​ច្រើនជាងគេរហូត ដល់​ជាង ៩០% នៅ​ក្នុងខេត្ត​ចំនួន៦​ ភូមិភាគឥសាន្ត ​និងខេត្តកំពង់ធំ។​ នេះបើយោងតាមរបាយការណ៍ជាតិស្តីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ស្ថានភាពប្រជាសាស្ត្រ ​និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា។ លោក ឆាយ ថន បានលើកឡើងថា ការកំណត់ជនជាតិដើមភាគតិចនៅកម្ពុជាត្រូវបានកំណត់តាមរយៈការប្រើភាសានិយាយពីដើមកំណើត។ ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ២២ អម្បូរដែលមានប្រជាជនសរុប ១៧៩ ១៩៣ នាក់ ស្មើនឹង ១,៣៤% នៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ ២០០៨ និង មានចំនួន ១៨៣ ៨៣១ នាក់ស្មើនឹង ១,២៥% នៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១% ក្នុងមួយឆ្នាំ)។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមអំបូរទាំង ២២ ជនជាតិដើមភាគតិចដែលមានចំនួនច្រើនជាង ១ ម៉ឺននាក់មានតែ ៦ អំបូរប៉ុណ្ណោះគឺ ទំពួន ព្នង គ្រឹង កួយ ចារាយ និងព្រៅ ដែលសរុបមានចំនួនស្មើនឹង ៨៨% នៃប្រជាជនជនជាតិដើមភាគតិចទាំង ២២ អម្បូរ។ ភាគច្រើននៃជនជាតិដើមភាគតិចទាំងនោះរស់នៅក្នុងខេត្តចំនួន ៦ ដូចជាខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលមានចំនួន ៩២,៤% នៃជនជាតិដើមភាគតិចរស់ទាំងអស់នៅឆ្នាំ២០១៣។

ទាក់ទងទៅនឹងការសិក្សាអប់រំ ជនជាតិដើមភាគតិចទទួលបានការអប់រំតិចគឺប្រហែល ១ភាគ៣ នៃជនជាតិដើមភាគតិចចេះអាន និងចេះសរសេរភាសាខ្មែរ ក្នុងនោះកុមារជិត ៥០% មិនបានរៀនសោះ។ ក្នុងចំណោមជនជាតិដើមភាគតិចអាយុ ១៥ ឆ្នាំឡើង ជិត ៦៦% មិនបានរៀន ឬបញ្ចប់កម្រិតសិក្សាអ្វីទាំងអស់ រីឯ ២៤,១% ទៀត បានរៀនត្រឹមបឋមសិក្សា ខណៈ ១០% បានរៀនដល់មធ្យមសិក្សាបឋមភូមិ និង ៤% រៀនបានមធ្យមសិក្សាទុតិយភូមិ។

ចំពោះស្ថានភាពសេដ្ឋកិច្ច និងការងារវិញ ជនជាតិដើមភាគតិចចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើប្រកបរបរ​ក្នុងវិស័យកសិកម្ម គឺមានសរុបចំនួន ៩៣,៣% មានតិចតួចគឺ ១,៦% ធ្វើការក្នុងវិស័យឧស្សាហកម្ម និង ៥,១% បានបំរើការងារក្នុងវិស័យសេវាកម្ម។ ជាមួយគ្នានេះ បញ្ហាសុខភាព និង អនាម័យ គឺជនជាតិដើមភាគតិច ៥៣% ច្រើនសម្រាលកូនតាមផ្ទះ និង ៣៨% ទៅមន្ទីរពេទ្យ ខណៈ ៦% នៅមណ្ឌលសុខភាព។ ជាទូទៅជនជាតិដើមភាគតិច ៩៥% ឆ្នាំ២០១៣ មានលំនៅឋានខ្លួនឯងដោយពួកគេនៅបន្តប្រើប្រាស់ចង្កៀងប្រេងកាត និងអាគុយជាប្រភពភ្លើងបំភ្លឺ ខណៈអ្នកប្រើអគ្គិសនី ឬម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនមានចំនួន ២០,៦%។ ក្រៅពីនេះ ៩៥% នៃជនជាតិដើមភាគតិច នៅបន្តប្រើប្រាស់អុសជាថាមពលចម្អិន ហើយ ១ភាគ៣ នៃគ្រួសារពួកគេមានទូរទស្សន៍ប្រើ។ ដោយឡែកសម្ភារៈសម្រាប់ធ្វើដំណើរវិញគ្រួសារជនជាតិដើមភាគតិចជាង ៧៦% មានម៉ូតូប្រើ ២,២% មានរថយន្ត ជាង ៩% មានគោយន្ត ៧,៨% មានទូក និងជាង ៣៧% ប្រើកង់។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថា របាយការណ៍ជាតិស្តីពីស្ថានភាព​ប្រជា​សាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា គឺជារបាយការណ៍សំខាន់​ដែល​រាជរដ្ឋាភិបាល​សហការ​រៀបចំ​បង្កើនការ​យក​ចិត្តទុកដាក់អភិវឌ្ឍន៍ និងអភិរក្សដោយមិនទុក​ពលរដ្ឋ​ខ្មែរ​ណាម្នាក់ មិន​ទទួលសេវាអភិវឌ្ឍន៍ពីរដ្ឋឡើយ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិ​ស្តីពី ​ស្ថានភាព​ប្រជាសាស្ត្រ ​និង​សង្គមសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច នៅកម្ពុជា​នេះ​ គឺ​​បានផ្តល់នូវធាតុ​ជា​ច្រើនដែលនឹងជួយជំរុញដល់​ការ​ដាក់​ផែនការជាតិនានាការរៀបចំគោលនយោបាយ និង​ការ​លើក​គម្រោង​អភិវឌ្ឍន៍ និងអភិរក្ស លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ជនជាតិ​ដើម​ភាគតិចឱ្យបានល្អប្រសើរ ​ពិសសេស ​ការចូលរួមកាត់បន្ថយ​ភាព​ក្រីក្រ និងបញ្ហាប្រឈម​នានា​​ទៀត ដល់ជនជាតិដើមភាគតិច៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ២០ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ២០ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២១ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម