Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី លី ធុជ អរគុណទឹកចិត្តសប្បុរសជនសមាគមចិន ចូលរួមចំណែកការងារមនុស្សធម៌

បានផុស

នៅ

នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប​គណ:ប្រតិភូ​ចិន ដឹកនាំដោយព្រះតេជគុណ ចាង ស៊ីន ក្នុងពិធីប្រគល់-ទទួលអំណោយរបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនអាជ្ញាធរមីន សម្រាប់ការចូលរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ហើយបានចាត់ ទុកប្រទេសចិន ជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់គណ:ប្រតិភូចិន ដឹកនាំដោយព្រះតេជគុណ Zhao Xin ដែលបានឧបត្តម្ភជូន អង្ករ ២៥គីឡូ ចំនួន៥០បាវ អាកុល ចំណុះ ៣០លីត្រ ចំនួន៥កាន និងម៉ាសចំនួន ១៥០០០ បន្ទះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនក្រីក្រនៅខេត្តស្វាយរៀង។

ជាមួយគ្នានេះ ក្នុងពិធីប្រគល់-ទទួល លោកទេសរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យអ្នកវិនិយោគទុនចិន និងសមាគមចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្វែងយល់អំពីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីបង្កើនសុក្រឹត្យភាព ប្រសិទ្ធភាព តម្លាភាព និងមាននិរន្តរភាព

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៣៦ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៥៥ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម