Connect with us

ព័ត៌មានជាតិ

ដើមខែវិច្ឆិកានេះ ករណីបាញ់៣លើកនៅក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ និងពលរដ្ឋ

បានផុស

នៅ

ស្នូរកាំភ្លើងបានផ្ទុះឡើងជាលើកទី៣ហើយ នៅក្នុងក្រុងសៀមរាប ដែលបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ជាក់ស្តែងនៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ធី​ម​ផល ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មាន​ករណី​បាញ់បោះ​មួយ​កើតឡើង​ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​មន្ត្រីនគរបាល​អន្តរាគមន៍ម្នាក់ ហើយ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​របួសធ្ងន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី​នៅ​កន្លែងកើតហេតុ​ឈ្មោះ​ វ៉ន សុវណ្ណ ជា​មេការ​នៅ​ហាង​ធី​ម​ផលក្លឹប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ខណៈពេល​នោះ​មាន​ជនដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​នៅមុខ​ហាង រួច​ក៏​ទាញ​កាំភ្លើង​បាញ់​សំដៅ​មកលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់​ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ ហើយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ក្នុង​ហាង​។​ លោក​បន្តថា ក្រោយពី​បាញ់​រួច​ជនដៃដល់​បើក​ម៉ូតូ​គេចខ្លួនបាត់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​បាញ់បោះ​នេះ​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ ភាព ប៊ុណ្ណា​រឹទ្ធ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​ជាងភ្លើង នៅ​ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវរបួស​ចំ​ក្រោម​ក្លៀក​ខាងឆ្វេង​១​គ្រាប់ រងរបួស​ធ្ងន់​កំពុង​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ​សមត្ថកិច្ច​បន្តថា ករណីនេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្វែងរក​ចាប់ខ្លួនបាន​ហើយ​ ​សមត្ថកិច្ច​កំពុង​សាកសួរ​ជនដៃដល់​។ ​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណីនេះ​អំពើហិង្សា វាយ​ទៅ​វា​យមក​ឈានដល់​បាញ់​។ វាយ​ប៉ូលិស​១​ដប​មុន ប៉ូលិស​ក៏​បាញ់​វិញ​ទៅ ហ្នឹង​ទុក​លទ្ធភាព​ឲ្យ​ស៊ើបអង្កេត​សិន​។

ប្រភព​បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ​មានទំនាស់​ករណី​ហិង្សា​ក្នុង​កន្លែង​ផឹកស៊ី ​ដោយ​មូលហេតុ ភាគី​ម្ខាង​ទៀត​នោះ​គ្នាច្រើន ហើយ​ប៉ូលិស​គ្នា​តិច​គេ​វា​យមក​ប៉ូលិស ដោយ​គ្នា​គេ​ច្រើន​ក៏​បាញ់​ការពារ​ខ្លួន​តែម្ដង​។ ​ប្រភព​បន្តថា ជនដៃដល់​ជា​នគរបាល​អន្តរាគមន៍ រហស្សនាម ៦២ ឈ្មោះ​ សៅ សុភ​ណ្ឌ។​ ករណីនេះ​ គេ​នៅ​មិនដឹង​ពី​ចំណាត់​ការ​បន្ត​នៅឡើយ​ទេ ​ដោយ​រង់​ចាំមើល​ថ្នាក់លើ​ជា​អ្នកសម្រេច​។

ទោះ​យ៉ាងនេះ​ក្តី មហាជន​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ខេត្តសៀមរាបថា ​តើ​មាន​វិធានការ​ផ្លូវច្បាប់​យ៉ាងណា ​ចំពោះ​ជនដៃដល់​ដែលជា​អ្នក​បាញ់បោះ​។ ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ចន្ទ​ណាត មិនអាច​សុំ​ការពន្យល់​បានទេ​នៅ​ព្រឹក​ថ្ងៃទី​០៥​ខែវិច្ឆិកា​នេះ ជុំវិញ​ករណី​មន្ត្រីនគរបាល​ម្នាក់​បាញ់​ពលរដ្ឋ​នៅ​កន្លែង​ផឹកស៊ី​នេះ​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម