១១​ខែ​ឆ្នាំនេះ​កម្ពុជា​នាំចេញ​ផ្លែឈើ​ជាង​៥​ម៉ឺន​តោន ​ទៅ​ក្រៅប្រទេស – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

១១​ខែ​ឆ្នាំនេះ​កម្ពុជា​នាំចេញ​ផ្លែឈើ​ជាង​៥​ម៉ឺន​តោន ​ទៅ​ក្រៅប្រទេស

Published

on

ភ្នំពេញ​ ៖​ តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២០​នេះ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​ផ្លែឈើ​រួមមាន​ចេក​ស្រស់ ពោត​និង​ផ្លែស្វាយ​ស្រស់​ប្រមាណ​ជាង​៥​ម៉ឺន​តោន​ទៅកាន់​ប្រទេស​ចំនួន​៤​គឺ​សឹង្ហ​បុរី ថៃ វៀតណាម​និង​ប្រទេស​ចិន​។

​ក្រសួងកសិកម្ម​បា​នប​ន្ត​ថា ​ក្នុងចំណោម​ផ្លែឈើ​ជាង​៥​ម៉ឺន​តោន​នោះ​រួមមាន​ផ្លែ​ចេក​ស្រស់​ចំនួន​៣៧៧៦៥,០៥​តោន​ដោយ​នាំចេញ​ទៅកាន់​ប្រទេស​សឹង្ហ​បុរី វៀតណាម​និង​ប្រទេស​ចិន​។ ​ចំណែក​ផ្លែស្វាយ​ស្រស់​វិញ​នាំចេញ​ចំនួន​១២៧៦៦,២០​តោន​ទៅកាន់​ប្រទេស​ថៃ វៀតណាម​និង​សឹង្ហ​បុរី​និង​គ្រាប់ពោត​បាន​នាំចេញ​ចំនួន​២៩០​តោន​ទៅកាន់​ប្រទេស​ថៃ​។​

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៦៧ មុខ បាន​ជាង​៥​លាន​តោន ទៅកាន់​គោលដៅ​ចំនួន ៤៦​ប្រទេស ៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម