Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​សម្រេច​ជ្រើស​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជា​កន្លែង​យក​សំណាក​Covid -19 ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល​បានសម្រេច​ជ្រើស​រើសយក​​ទីតាំង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើ​ជាក​ន្លែង​សម្រាប់​យក​សំណាក សម្រាប់​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​មាន​ជំងឺ​covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​០៨​ធ្នូ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអោយ​ដំណើរការ​នៃ​ការរៀបចំ​ទីតាំង​ថ្មី​ខាងលើនេះ ដំណើរការ​ទៅបាន​រលូន លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​០៣​ធ្នូ​នេះ បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​ជាមួយនឹង​ការណែនាំ​អោយ​រៀបចំ សណ្ដាប់ធ្នាប់ ការរៀប​ចំណត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ និង​ការរៀបចំ​រោង​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​និង​បង្គន់​អនាម័យ​ផងដែរ​។

លោក​ឃួ​ង ស្រេង​ ក្នុង​ឱកាស​នោះ បាន​ណែនាំ​ឲ្យ មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​នឹង​ប្រើ​កម្លាំង​ប្រើប្រាស់​កម្លាំង​ប្រមាណ​៥០​នាក់​ដើម្បី​ជួយ​ទៅលើ ការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខ​ពី​ខាងក្នុង​និង​ក្រៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នេះ​។

លោកស្រី​យក់ សម្បត្តិ​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការជ្រើសរើស​យក​ទីតាំង​ពហុ​ថា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយសារ​ទីតាំង​ខាងលើ​មាន​លក្ខណៈ​ធំ​ទូលាយ យើង​នឹង​បង្រួម​កន្លែង​ពិនិត្យ​យក​សំណាក​ដែល​មាន​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​មក​ប្រមូល​ផ្ដុំគ្នា តែមួយ​កន្លែង នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នេះ។ ដោយឡែក ការពិនិត្យ​យក​សំណាក​នៅ​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ជាតិ​មួយ​ចំនួនទៀត គឺ​យើង​នៅ​រក្សា​ដដែល ដោយ​រក្សា​ដើម្បី​ពិនិត្យ​
​យក​សំណាក​ជា​លើក​ទី​២ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​បស់​រដ្ឋាភិបាល។

លោកស្រី ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាងលើនេះ​និង​ធ្វើជា​កន្លែង​ត្រួតពិនិត្យ​យក​សំណាក ចំពោះ​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា មាន​ជម្ងឺ​កូ​វីដ​-១៩ ចំនួន​ប្រមាណ​៥០០០​ទៅ​៦០០០​នាក់ នា​ថ្ងៃទី ០៨​ខែធ្នូ​ខាងមុខនេះ​។

លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្រសួងសុខាភិបាល​បានធ្វើការ​ពិនិត្យ​សំណាក ទៅលើ​ជន​សង្ស័យថា ​បាន​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩​នេះ ចំនួន​៨០០០​នាក់ ក្នុងនោះ​យើង​បាន​រកឃើញ​ប្រជាពលរដ្ឋ​ដែល​មាន វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​១៩​នាក់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការងារ​នេះ​មិនទាន់​បញ្ចប់​ទេ ដោយ​ក្រុមការងារ​របស់​ក្រសួង​និង​ពិនិត្យ​យក​សំណាក់​នៅ​ថ្ងៃ​០៨​ធ្នូ​ជា​លើក​ទី​២​និង​ជា​លើក​ទី​៣ និង​១២​ធ្នូ​ខាងមុខ​៕
ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម