ព័ត៌មានជាតិ
ទំនិញខូចគុណភាពជាង៧តោន ត្រូវបំផ្លាញចោល នៅខេត្តពោធិ៍សាត់
ទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន៧២០០ គីទ្បូក្រាម ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តពោធិ៍សាត់កម្ទេចចោលនៅក្នុងបរិវេណពហុកីទ្បដ្ឋានខេត្តពោធិ៍សាត់ស្ថិតក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ដែលត្រូវកម្ទេចនិងបំផ្លាញចោលនាពេលនេះរួមមាន ស្រាបៀរ, ភេសជ្ជៈនិងទំនិញចម្រុះមួយ ចំនួនទៀតត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប.ប្រចាំខេត្តពោធិ៍សាត់ធ្វើការត្រួតពិនិត្យនិងដកហូតពីតាមបណ្តាផ្សារនិងឃ្លាំងស្តុកទំនិញនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍ សាត់ក្នុងរយៈពេលកន្លងមក ។


លោក អ៊ូ ម៉ានរិន ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់ (ក.ប.ប) បានឲ្យដឹងថាទំនិញទាំងអស់ត្រូវបាន ដកហូតបានកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅដេប៉ូចែកចាយភេសជ្ជៈ ដែលមានអាសយដ្ឋានផ្លូវជាតិលេខ ០៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍ សាត់ ខេត្តពោធិ៍សាត់។

ករណីនេះម្ចាស់ទំនិញល្មើសខាងលើ បានយល់ព្រមបង់ប្រាក់ពិន័យរួលរាល់អស់ហើយកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធច្បាប់ស្តីពីកិច្ចការពារអ្នកប្រើ ប្រាស់។ គោលដៅសំខាន់នៃការត្រួតពិនិត្យទំនិញភេសជ្ជៈនិងស្រាបៀរនៅទីតាំងខាងលើគឺដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពក្លែងបន្លំ ស្លាកសញ្ញាផុតកំណត់កាលបរិច្ឆេទប្រើប្រាស់និងទំនិញហាមឃាត់ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ