ព័ត៌មានជាតិ
ថៃបញ្ជូនពលករខ្មែរ ១២៦ នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រក់អូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង
ថៃបញ្ជូនពលករខ្មែរដែលលួចចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន១២៦នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៥ ខែ វិច្ឆិកា ២០២១ ។ នេះបើយោងតាមប្រភពព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយនិងអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ អង្គភាពវរសេនាតូចលេខ ៨១៩ កងកម្លាំងប៉ុស្តិ៍អូរអន្លក់បានសហការជាមួយកងកម្លាំងយោធភូមិភាគទី៥និងកងរាជអាវុធហត្ថបានទទួលយកពលករខ្មែរដែលបាន ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកក្នុងប្រទេសកម្ពុជាវិញតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន១២៦នាក់ក្នុងនោះមានស្រីចំនួន៤៧នាក់ក្មេងចំនួន១១ នាក់ស្រី៧នាក់។
ប្រជាពលករខ្មែរទាំង ១២៦ នាក់នោះត្រូវបានកងកម្លាំងបានធ្វើការវាស់កំដៅនិងកត់ត្រារួចបន្ទាប់មកក្រុមគ្រូពេទ្យជំនាញដែលប្រចាំការនៅតាមតំបន់ព្រំដែនបាន យកសំណាកដើម្បីធ្វើតេស្តរហ័សរួចរាល់ហើយផងដែរ។ ជាលទ្ធផលក្រោយពីធ្វើតេស្តរហ័សពលករទាំង១២៦នាក់នោះគឺអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។ ក្រុមការងារបានធ្វើការបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កបន្តនៅមណ្ឌលចត្តាឡីស័កអូរល្វាស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕
ដោយ ៖ ណារី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង