ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីឆេះកាប៊ីនភ្លើងផ្អើលសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ទាំងយប់
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដោយប្រអប់កាប៊ីនភ្លើងមួយបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចវង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្រអប់កាប៊ីនភ្លើងខាងលើមានផ្ទុះឆ្លងចរន្តបែកផ្កាភ្លើង និងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់ពន្លត់ហើយភ្លើងក៏រលត់ទៅវិញ។

ប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមកស្រាប់តែប្រអប់កាប៊ីនភ្លើងខាងលើបង្កជាអគ្គិភ័យម្តងទៀតឆាបឆេះយ៉ាងសន្ធៅ ទើបសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ទប់ជៀសវាងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន២គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុងនិងមិនមានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ៕
ដោយ ៖ សុខា




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង