Connect with us

ព័ត៌មានជាតិ

បក្ខពួក ៣នាក់សម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ ត្រូវបានឃាត់ខ្លួនម្នាក់

បានផុស

នៅ

បក្ខសពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ត្រូវបានឃាត់ខ្លួនកាលពីវាលាម៉ោង ១៥ និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ 

លោកវីរៈសេនីយ៍ឯកវ៉ា សុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង សុីដាប្រុសអាយុ ២៨ ឆ្នាំ ជនសង្ស័យទាំង ២នាក់រស់នៅភូមិកោះហិបឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង និង៣,ឈ្មោះសា សីហាភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែង។     

លោកស្នងការរងបានបន្តថា:ក្រោយឃាតកម្មកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាត្រឹមត្រូវ ឈានដល់ការឃាត់ខ្លួនបានម្នាក់ឈ្មោះធា សុភា នៅចំណុចភូមិសាស្ត្រខាងលើ យកមកឲ្យធ្វើត្រាប់ នឹងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។ដោយ ឡែកនៅសល់ពីរនាក់ទៀតកំពុងគេចខ្លួនប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងពង្រាយនិងស្វែងរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។     

ជនសង្ស័យឈ្មោះធាសុភាបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្ម គឺដោយសារពួកខ្លួនទាំងបីនាក់មានគំនុំ ចោទប្រកាន់លើជនរងគ្រោះ ចេះធ្វើអំពើធ្មប់អាប និងបានធ្វើឲ្យឪពុករបស់ពួកខ្លួនស្លាប់ទើបពួកគេសម្រេចចិត្តពួនស្ទាក់វាយសម្លាប់ចោលតែម្ដង។     

បច្ចុប្បន្នជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងត្រូវរៀបចំកំណត់ហេតុកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម