ព័ត៌មានជាតិ
ចាប់បានហើយ ករណីឃាតកម្មក្នុងព្រៃ ជនដៃដល់ប្រាប់ថាជនរងគ្រោះចេះអំពើអាបធ្មប់ ទើបស្ទាក់សម្លាប់ចោល
បក្ខពួកចំនួន៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។
ក្នុងចំណោមបក្ខពួក៣នាក់ ម្នាក់ត្រូវបានឃាត់ខ្លួនកាលពីវាលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកវីរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន១,ឈ្មោះ ធា សុភា ភេទប្រុសអាយុ២៤ឆ្នាំ (ចាប់ខ្លួន) ទី២,ឈ្មោះ លៀង ស៊ីដា ប្រុសអាយុ២៨ឆ្នាំ ជនសង្ស័យទាំង២នាក់រស់នៅភូមិកោះហិប ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និង៣,ឈ្មោះ សា សីហា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកស្នងការរងបានបន្តថា ក្រោយឃាតកម្មកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាត្រឹមត្រូវ ឈានដល់ការឃាត់ខ្លួនបានម្នាក់ឈ្មោះ ធា សុភា នៅចំណុចភូមិសាស្ត្រខាងលើ យកមកឲ្យធ្វើត្រាប់ នឹងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។ ដោយឡែកនៅសល់ពីរនាក់ទៀតកំពុងគេចខ្លួនប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងពង្រាយនិងស្វែងរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ ធា សុភា បានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្ម គឺដោយសារពួកខ្លួនទាំង៣នាក់មានគំនុំ ចោទប្រកាន់លើជនរងគ្រោះចេះធ្វើអំពើធ្មប់អាប និងបានធ្វើឲ្យឪពុករបស់ពួកខ្លួនស្លាប់ទើបពួកគេសម្រេចចិត្តពួនស្ទាក់វាយសម្លាប់ចោលតែម្ដង។
បច្ចុប្បន្នជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងត្រូវរៀបចំកំណត់ហេតុកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ងិនលីម



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់