ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ប្រធានពន្ធនាគារថ្មីខេត្តកណ្តាល
ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកណ្តាលនៅថ្ងៃទី០៥វិច្ឆិកា លោក ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចនៅពន្ធនាគារមានឱ្យប្រសិទ្ធភាព និងទទួលបានជោគជ័យ។

លោករដ្ឋលេខាធិការបានបន្តថា ក្នុងនោះត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំមានការទទួលខុសត្រូវខ្ពស់ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងខិតខំ ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំ។
គួរបញ្ជាក់ថាលោក ឯម និមល ដែលត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវលើការងារពន្ធនាគារបន្តពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត នាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុង ពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩បានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍ មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ