ព័ត៌មានជាតិ
លួចសង់ផ្ទះនៅតំបន់ហាមឃាត់ អាជ្ញាធរចុះរុះរើទាំងយប់
ពិតជានឹកស្មានមិនដល់ចំពោះមនុស្សមួយចំនួនដែលតែងនាំគ្នាដើរចាប់ដីសង់ផ្ទះលើដីរដ្ឋ និងដីមានម្ចាស់ហើយដល់ពេលគេដឹង តែងសុំរកដំណោះស្រាយជាលុយកាក់។
ជាក់ស្តែងនៅយប់ថ្ងៃទី៥ ខែវិច្ឆិកា នេះ អាជ្ញាធរសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានចុះទៅរុះរើផ្ទះសង់ពីឈើទាំងយប់។

យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកានេះលោកបានបញ្ជាកម្លាំងឲ្យរុះរើផ្ទះសង់ពីឈើតូចៗ ដែលអ្នកមករំលោភយកដីតំបន់នេះ គឺជាដីរបស់រដ្ឋពុំមានអ្នកណាមានសិទ្ធិសាងសង់លំនៅដ្ឋានឯកជនឡើយ។ ហើយដីដែលប្រជាពលរដ្ឋមកសាងសង់ផ្ទះនេះគឺស្ថិតនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះលោកចៅសង្កាត់បានព្រមានទៅបងប្អូនប្រជាពលរដ្ឋដែលមកចាប់ដីរបស់រដ្ឋសាងសង់ផ្ទះសម្បែងនោះ គឺអាជ្ញាធរនិងប្រើវិធានការណ៍តាមផ្លូវច្បាប់មិនលើកលែងឡើយ។ នេះជាល្បិចដ៏ចាស់គំរិលរបស់ជនខិលខូចដែល ឈ្នះបានដី ចាញ់បានលុយ៕
អត្ថបទ៖ នរា


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ