ព័ត៌មានជាតិ
លោក ឌុច សុន៖ រយៈពេល២៤ថ្ងៃ មានប្រជាពលរដ្ឋជាង២៦ម៉ឺននាក់ បានទៅចុះឈ្មោះថ្មី
លោក ឌុច សុន សមាជិក គ.ជ.ប បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន២៦២,៥៨៥ នាក់ ហើយអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១២៩,១៩៨ នាក់។ ចំណែកអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន៩១,៨៩៣ នាក់ ហើយអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន៧៨,១៥៩ នាក់។

ការបញ្ជាក់របស់លោក ឌុច សុន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។ លោកថា ដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។


ទោះជាយ៉ាងណាដំណើការនេះ បានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះ ដោយសារទឹកជំនន់ ដែលត្រូវប្តូរការិយាល័យទៅទីតាំងមានសុវត្ថិភាព, ក្រុមចុះឈ្មោះមួយចំនួនពិបាកក្នុងការចល័តការិយាល័យទៅតាមភូមិ ដោយសារភ្លៀងធ្លាក់ច្រើន,សម្ភារ បរិក្ខារ មួយចំនួន ខូច គាំង ឬដំណើរការរអាក់រអួល, តំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធើណេត និងប្រជាពលរដ្ឋមួយចំនួនត្រូវជាប់ចត្តាឡីស័ក និងត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩។

បើតាមលោក ឌុច សុន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់