Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមកសាងធនធានមនុស្សនៅកម្ពុជា របស់​វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (Cambodia Garment Training Institure_CGTI) លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និង​ការពង្រឹង​សមត្ថភាព គុណភាព ជំនាញ និង​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​/​ក្រុមហ៊ុន ដល់ក​ម្មករ​-​កម្ម​ការ​នី និង​បុគ្គលិក​ក្រុមហ៊ុន​/​ស្ថាប័ន​ជាច្រើន​។ ការវាយតម្លៃ​នេះ​បានធ្វើ​ឡើង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទេសរដ្ឋមន្ត្រី នៅ​វិទ្យាស្ថាន CGTI នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែលមាន​ទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តទៀតថា វិទ្យាស្ថាន CGTI ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​នូវ​ជំនាញ​បច្ចេកទេស និង​ពង្រឹងសមត្ថភាព ក្នុងការ​ដឹកនាំ​នៅតាម​ស្ថាប័ន​/​ក្រុមហ៊ុន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ចង្វាក់​ផលិតកម្ម ជាពិសេស​សមត្ថភាព និង​ជំនាញ​ក្នុង​វិស័យ​កាត់ដេរ ព្រមទាំង​បាន​ចូលរួម​ជួយ​សម្របសម្រួល​ការងា​រ​រវាង​កម្មករ និង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​វិទ្យាស្ថាន CGTI ដែល​បានផ្តល់​ការគាំទ្រ​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ចំនួន ០២​វគ្គ រួចមកហើយ ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរ​មីន និង​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ លើ​ការពង្រឹង​សមត្ថភាព​ភាព​អ្នកដឹកនាំ និង​ឥរិយាបទ​របស់​បុគ្គល​ដែលមាន​ប្រសិទ្ធភាព​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម