ព័ត៌មានជាតិ
លោក ជិន ម៉ាលីន: កម្ពុជាមិនត្រូវការ Democracy បែបអាត្មានិយម ដូចលោកខាងលិចនោះទេ
អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានអះអាងថា ផ្អែកលើបរិបទសង្គម និងប្រវត្តិសាស្ត្ររបស់ប្រជាជាតិ កម្ពុជាមិនត្រូវការប្រជាធិបតេយ្យបែបអាត្មានិយមដូចនៅលោកខាងលិចនោះទេ (Individualist Democracy) ពីព្រោះជាប្រជាធិបតេយ្យ ដែលយកប្រយោជន៍ននិងសិទ្ធិបុគ្គលជាធំ តែកម្ពុជាត្រូវការប្រជាធិប តេយ្យសមូហភាពនិយមបែបអាស៊ី (Collective Democracy) ដែលយកប្រយោជន៍សមូហភាព និងប្រយោជន៍ជាតិរួមជាធំ។
លោកលើកឡើងថា សកម្មភាពដែលបម្រើឲ្យប្រយោជន៍សង្គម និងមនុស្សជាតិ គឺជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស តែផ្ទុយទៅវិញសកម្មភាព ដែលបង្កហានិភ័យដល់សង្គម និងមនុស្សជាតិ មិនមែនជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនោះទេ តែអាចជាអំពើល្មើសច្បាប់។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ជិន ម៉ាលីន បានចោទជាសំណួរ ចំនួន៤ ទៅអង្គការសង្គមស៊ីវិល ដែលនៅតែទាមទារឲ្យឈប់សម្រាក និងជួបជុំសម្រាប់ទិវាសិទ្ធិមនុស្ស ១០ធ្នូ ផងដែរ។
ទី១. តើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នឹងធ្លាក់ចុះ ដើរថយក្រោយ ឬយ៉ាងណា ប្រសិនបើមិនបានឈប់ សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ មួយថ្ងៃនេះ?
ទី២. តើមានប្រទេសប្រជាធិបតេយ្យប៉ុន្មានលើពិភពលោក និងជាពិសេសក្នុងតំបន់អាស៊ានយើងនេះ ដែលគេឈប់ សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ក្នុងមួយថ្ងៃនេះ?
ទី៣. ប្រសិនបើការជួបជុំរបស់សង្គមស៊ីវិល ដែលបំពានវិធានការសុវត្ថភាពរបស់រដ្ឋាភិបាលនេះ បង្កហានិភ័យដល់សង្គមពាក់ព័ន្ធការរីករាលដាលនៃការឆ្លង COVID-19 ចូលក្នុងសហគមន៍ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
ទី៤. ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ តើសង្គមស៊ីវិលទាំងនេះអាចរួមគ្នាធ្វើសកម្មភាពជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាល ដាលនៃការឆ្លង COVID-19 នេះចូលដល់សហគមន៍ បានដែរឬទេ ជំនួសឱ្យការជួបជុំគ្នាដែលអាចបង្កជាហានិភ័យដល់សង្គម ដើម្បីធានាបាននូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត?
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ជិន ម៉ាលីន បានធ្វើឡើង បន្ទាប់ពីមានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន នៅតែទាមទាឱ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ខាងមុខ បើទោះបីជាដឹងថា កម្ពុជាកំពុងមានហានិភ័យពីការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក៏ដោយ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Carman Lee ត្រូវគេរើសអើង ពេលនៅលីវ និងគ្មានកូនដូចគេក្នុងអាយុ ៥៨ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាកាសយានដ្ឋានចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យដំណើការ