ព័ត៌មានជាតិ
ទោះជួបវិបត្តិកូវីដ-១៩ កម្ពុជានៅតែអាចផ្គត់ផ្គង់ស្បៀងអាហារទៅទីផ្សារពិភពលោក
ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង។ នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ ឈានទៅសម្រេចបានចក្ខុវិស័យស្តីពី ប្រព័ន្ធស្បៀងឆ្នាំ២០៣០។
រាជរដ្ឋាភិបាលបាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកដូចជា៖ការដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភក្នុងបរិបទ នៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក (Global_SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន (Nutrition for Growth) កិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពី ការកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យរបស់អង្គការ សហប្រជាជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានាដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និង ប្រព័ន្ធស្បៀងដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានានៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងនៅក្នុងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ ២០៣០ ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ពិសេសគោលដៅទី ២ គឺ បញ្ចប់ភាពអត់ឃ្លានសម្រេច ឱ្យបានសន្តិសុខស្បៀងធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព៕
អត្ថបទ៖ណារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត