ព័ត៌មានជាតិ
វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ សុំសិក្សាលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ
វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) បានស្នើសុំការអនុញ្ញាត និងឯកភាពព្រមទាំងកិច្ចសហប្រតិបត្តិការ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា សិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC) នៅកម្ពុជា។

ការស្នើឡើងបែបនេះធ្វើឡើងនៅក្នុងជំនួបវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយលោក គីម យោងចាន់ (KIM Young Chan) នាយកគម្រោងនៃវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ KFRI នាពេលថ្មីៗនេះ។
លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអនុវត្តការងារកន្លងមកក្នុងលទ្ធផលផ្លែផ្កាសម្រាប់ជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីគាំទ្រពេញទំហឹងដោយបានចាត់ទុកថា មានសារៈសំខាន់ និងចំពេលវេលាល្អណាស់ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារកម្ពុជាឱ្យមានលក្ខណៈស្តង់ដារអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន ដូចជាភាពល្បីល្បាញនៃម្ហូបអាហារកូរ៉េផងដែរ។

គួររំលឹកថា បន្ទាប់ពីការអនុវត្តគម្រោងក្នុងការជម្រុញវិស័យចំណីអាហារក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) នៅកម្ពុជាអស់រយៈពេល ៣ឆ្នាំ (២០១៨ -២០២០) ប្រកបដោយប្រសិទ្ធភាព ជាពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហាររួចមក ថ្មីៗនេះវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) បានស្នើសុំការអនុញ្ញាត និងឯកភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងបន្ត ឬហៅថាការអនុវត្តគម្រោងជំហានទី២ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC) នៅកម្ពុជា។
ចំពោះការស្វែងរកទីតាំងសម្រាប់បង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC) លោក ចម ប្រសិទ្ធ សូមឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពយកទីតាំងអាគារចំនួន ២ ដែលមានកំពស់ ៧ ជាន់ដូចគ្នាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ដែលអាគារទាំងពីរនោះជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនអគ្គនាយកដ្ឋាន និងវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មផងដែរ។
ភាគីកូរ៉េបានសម្តែងនូវទឹកចិត្តរីករាយចំពោះកិច្ចសហការដ៏ល្អនេះ ព្រមទាំងពេញចិត្តជាខ្លាំងចំពោះទីតាំងដែលលោកណែនាំ ពីព្រោះទីតាំងនេះគឺអាចប្រមូលផ្តុំការងារទាំងអស់នៅក្នុងកន្លែងតែមួយ ហើយក៏មានលទ្ធភាពអាចសាងសង់អគារបន្ថែមនៅលើដីទំនេរបាន។ លោក គីម បានបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងធ្វើរបាយការណ៍លម្អិតចុងក្រោយទៅរដ្ឋាភិបាលកូរ៉េដើម្បីពិនិត្យ និងសម្រេចឱ្យបានឆាប់បំផុត ហើយសង្ឃឹមថានឹងអនុវត្តគម្រោងជំហានទី២ ដែលមានលក្ខណៈស៊ីជម្រៅនេះនៅកម្ពុជាបន្តទៀត ដើម្បីអនាគតឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ