ព័ត៌មានជាតិ
ជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេទាំងកណ្តាលយប់នៅលើកោះរ៉ុងដោយសុវត្ថិភាព
ស្ត្រីឈឺពោះសម្រាលកូនទាំងកណ្ដាលអធ្រាត្រនៅក្រុងកោះរ៉ុង ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីសំណាក់អភិបាលក្រុងកោះរុងនិងក្រុមការងាររបស់ឧកញ៉ា ទៀ វិចិត្រ ដែលបានផ្តល់កិច្ចអន្តរាគមន៍ទាន់ពេលវេលាដោយបានបញ្ជូនអូរប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកជំងឺមកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាពនឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បើតាមការឲ្យដឹងរបស់លោក នួន ប៊ុនថុល អភិបាលក្រុងកោះរុងបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានស្ត្រីឈឺពោះសម្រាលកូននៅលើកោះរ៉ុងមិនមាន លទ្ធភាពរកមធ្យោបាយមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបាន,គាត់បានឈឺពោះសម្រាលកូននៅម៉ោង ២ទៀបភ្លឺថ្ងៃទី៦ ខែ វិច្ឆិកា។ ពេលនោះ លោកបានស្នើសុំកិច្ចអន្តរាគមន៍ពីឧកញ៉ា ទៀ វិចិត្រ។

ស្ត្រីដែលឈឺពោះសម្រាលកូននោះមានឈ្មោះ ទឹម ទេវី អាយុ៣៨ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ កិច្ចជួយសង្គ្រោះត្រូវបានធ្វើឡើងភ្លាមដោយឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុនGTVCដឹកស្ត្រីឈឺពោះឆ្លងទន្លេមកកាន់កំពង់ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាពនឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក នូន ប៊ុនថុល ក្នុងនាមប្រជាពលរដ្ឋកោះរ៉ុងបានសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះឱកញ្ញ៉ា ទៀ វិចិត្រ និងសហការីតែងតែផ្តល់កិច្ចអន្តរាគមន៍ទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងរបស់លោក ដែរមានទុក្ខធុរៈមិនថាថ្ងៃឬក៏យប់នោះទេ។ លោកក៏បានសុំការអធ្យាស្រ័យដោយលោកមិនបានស្លៀកពាក់សមរម្យ ដោយសារប្រញាប់ពេកក្នុងការចេញទៅអន្តរាគមន៍ជួយពួកគាត់បានទាន់ពេលវេលា៕
ដោយ ៖ ណារី




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត