ព័ត៌មានជាតិ
វិស័យឯកជន គាំទ្រការពន្យារពេលប្រឡងបាក់ឌុបតែបារម្ភខ្លាចផ្ទុះកូវីដម្តងឡើងវិញ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានគាំទ្រការពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបពីថ្ងៃទី៦ធ្នូរំកិលទៅថ្ងៃទី២៧ធ្នូឆ្នាំ២០២១។ប៉ុន្តែនៅតែមានការព្រួយបារម្ភខ្លាចមានករណីផ្ទុះជំងឺកូវីដ១៩ឡើងវិញធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងត្រូវពន្យារម្តងទៀត។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦វិច្ឆិកាថា« វាមិនអីទេឱ្យតែដឹងថ្ងៃកំណត់ប្រឡងច្បាស់លាស់តែយើងចេះតែខ្លាចតែរដូវកូវីដមកដល់យើងមានបញ្ហាតែម្តងយើងខ្លាចតែអីចឹងទេ»។
លោកបានបន្តថា «តាមពិតទៅការពន្យារប្រឡងពេលប៉ុណ្ណឹង អាចធ្វើឱ្យកម្រិតចំណេះដឹងរបស់សិស្ស កាន់តែមានការកើនឡើងថែមទៀតដើម្បីត្រៀមប្រឡង។ តែយើងមានការភ័យតែម្យ៉ាងពេលកូវីដធ្លាក់មកប្រឹបយើងអត់ដឹងយើងត្រូវលើកទៀតយ៉ាងមិញ»។

លោក បណ្ឌិត ហេង វ៉ាន់ដា បានលើកជាសំណួរថា «ចុះបើលើកពេល ចំរដូវកូវីដមកដល់ទៀត តើត្រូវលើកពេលទៀតឬទេ?ដូចកាលឆ្នាំ២០២០ដែរ លើកពីខែ៨ មកថ្ងៃ២១. ២២. ២៣ ខែធ្នូ។លុះដល់ខែធ្នូលើកពេលទៅថ្ងៃ១៥មករា ។ ចុងបញ្ចប់ជាប់ដោយស្វ័យប្រវត្តិ»។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះនឹងត្រូវកិលកាលបរិច្ឆេទទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញតាមទម្រង់ដូចឆ្នាំកន្លងមក។
លោកបានបន្តថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
លោកបានបន្តទៀតថា ការលើកពេលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះគឺដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។
លោកបានបញ្ជាក់ថា គិតត្រឹមពេលនេះមានបេក្ខជនប្រឡងបាក់ឌុបបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ នារី ៦០,៦៦១នាក់ចែកជា២០៤មណ្ឌលនិង៤៦៥១បន្ទប់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដើមឡើយត្រូវក្រសួងអប់រំយុវជននិងកីឡាគ្រោងធ្វើនៅថ្ងៃទី៦ធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១១ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៥ ម៉ោង ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៨ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត