Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ​២៦​អង្គ​គង់​នៅ​វត្ត​អធ្វា ផ្អាក​មិន​ឱ្យ​និមន្ត​ចេញ​ក្រៅ​១៤ថ្ងៃ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា

បានផុស

នៅ

សៀមរាប ៖ ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វា ត្រូវបាន​អាជ្ញាធរខេត្ត និង ព្រះ​អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​ឲ្យ​និមន្ដ​ចេញទៅ​ក្រៅ​ជា​បណ្ដោះអាសន្ន ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប មាន​ថេរៈ​ដីកា​ថា អាជ្ញាធរខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ដ​ចេញ​ក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រ​មន្ត​ក្នុង​ពិធី​ផ្សេងៗ​នៅ​ខាងក្រៅ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ទៅ​រក​លោកយាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោច​ទឹក និង ចង​អំ​បោះដៃ ទៅតាម​ជំនឿ​សាសនា​របស់​ខ្មែរ ព្រោះ​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូលក្នុង​សហគមន៍ ទើប​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង​២៦​អង្គ រយៈពេល​១៤​ថ្ងៃ មិនឱ្យ​និមន្ត​ចេញ​ក្រៅ រង់ចាំ​មានការ​ណែនាំ​ជាថ្មី បើទោះបីជា​បច្ចុប្បន្ននេះ ព្រះសង្ឃ​គ្រប់​អង្គ​មិន​មាន​ឆ្លង​កូ​វីដ ១៩​នេះ​ក៏ដោយ ក៏ត្រូវ​អនុវត្តតាម​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មួយកន្លែង តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផងដែរ។

ក្នុង​ឱកាស​នោះ​ដែរ ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង បាន​សំណូមពរ​ដល់​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានា មិនគួរ​អនុញ្ញាត​ឲ្យ ភិក្ខុ សាមណេរ និមន្ដ​ចេញ​ក្រៅ ក្នុងករណី​មិនចាំ​បាច់ ហើយក៏​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ពិនិត្យ​សុខភាព ត្រូវមាន​ឧបករណ៍​វាស់​កំដៅ មាន​សាប៊ូ ជេ​ល​ឬ​អាល់កុល​សម្រាប់​លាង​សំអាត​ដៃ ត្រូវ​ពាក់​ម៉ាស ក្រ​ម៉ា និង​ត្រូវ​រក្សា​គម្លាត​បុគ្គល យ៉ាងតិច​ឱ្យបាន​១,៥០​ម។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៩ – ៣០ ខែវិច្ឆិកា និង​ថ្ងៃទី​០១ ខែធ្នូ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់៕
​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
ប្រភព ៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម