ព័ត៌មានជាតិ
រាជធានី-ខេត្តចំនួន ៩មាននិស្សិត ក្មេងកំព្រា និងជនគ្មានទីពឹង ស្នាក់នៅតាមវត្តច្រើនជាងគេ
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានេះថា មានសិស្ស-និស្សិត ក្មេងកំព្រា និងជនគ្មានទីពឹង ស្នាក់នៅតាមវត្តអារាមនានា នៅទូទាំងប្រទេសប្រមាណជាង ១ម៉ឺននាក់។ ក្នុងនោះមានរាជធានីខេត្តចំនួន ៩ស្នាក់នៅច្រើនជាងគេ។
លោកបានបន្តថា រាជធានី-ខេត្តដែលមានសិស្ស-និស្សិត ស្នាក់នៅតាមវត្តច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ មានសិស្សនិស្សិតស្នាក់នៅច្រើនជាងគេមានចំនួន ៣០៧៩នាក់, ខេត្តបាត់ដំបងចំនួន ៨៦៦នាក់, និងខេត្កកណ្តាលចំនួន ៨៣៣នាក់។ ចំណែកខេត្ត ដែលមានក្មេងកំព្រាស្នាក់នៅក្នុងវត្តច្រើនជាងគេ រួមមាន៖ ខេត្តព្រៃវែងចំនួន ៧៤៦នាក់, ខេត្តព្រះសីហនុមានចំនួន៣៣៤នាក់, និងខេត្តសៀមរាបចំនួន ៣១១នាក់។ រីឯខេត្ត ដែលមានជនគ្មានទីពឹងស្នាក់ នៅក្នុងវត្តអារាមច្រើនជាងគេ រួមមាន៖ ខេត្តកណ្តាលមាន ១៥៩នាក់, ខេត្តកំពង់ស្ពឺ ១៤០នាក់, និងខេត្តកំពង់ចាមចំនួន ១២០ នាក់។
លោក សេង សុមុនី បានបន្តទៀតថា ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា និងជាទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ហើយ គឺវត្តអារាម ក៏ជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស-និស្សិតក្រីក្រ បន្តការសិក្សាជាច្រើន ដែលមកពីជនបទ ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរកលុយដើម្បីជួលផ្ទះ ឬអាហារហូបចុក មិនថានៅរាជធានី ឬតាមបណ្តាខេត្តឡើយ។
លោក ស៊ឹម សំរេច រស់នៅខេត្តកំពង់ចាម ដែលមានកូនស្នាក់នៅវត្ត នៅរាជធានីភ្នំពេញ បានគាំទ្រនិងចាត់ទុកវត្តអារាម ជាមជ្ឈមណ្ឌលសម្រាប់សង្គ្រោះសិស្ស-និស្សិតក្រីក្រ ឲ្យទទួលបានឱកាសបន្តការសិក្សា និងការអប់រំ។ លោកបានបន្តថា ប្រសិនបើអត់មានវត្តអារាម សម្រាប់សិស្ស-និស្សិតស្នាក់នៅទេ ពួកគេអាចត្រូវបោះបង់ចោលការសិក្សា ដោយសារមិនមានលទ្ធភាព ជួលផ្ទះស្នាក់នៅបន្តការសិក្សា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ