Connect with us

ព័ត៌មានជាតិ

លទ្ធផល​តេស្ត​សំណាក​ជាង​១០០នាក់​នៅ​សៀម​រាប​ អវិជ្ជមាន​ទាំងអស់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា

បានផុស

នៅ

សំណាក​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ក្នុង​ខេត្តសៀមរាប សម្រាប់​ថ្ងៃទី​០១ ខែធ្នូ ចំនួន​ជាង​១០០​នាក់​នោះ គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០២​នាក់​បន្ថែមទៀត

យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់លោក​វេ​ជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បានសរសេរថា បន្ទាប់ពី​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប មក​ធ្វើតេស្ដ​ចំនួន​១២៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣០​នាក់ នា​ថ្ងៃទី​០១ ខែធ្នូ នេះ លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​លោក​ទទូច​ឲ្យ​មានការ​បន្តធ្វើ​ច័​ត្តា​ឡី​ស័ក ក្នុង​រយៈពេល​១៤​ថ្ងៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៩ – ៣០ ខែវិច្ឆិកា និង​ថ្ងៃទី​០១ ខែធ្នូ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ដោយ​បញ្ជាក់​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០២​នាក់​ថែមទៀត ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ក្នុងនោះ ៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​មាន​ស្វាមី​ជា​អនុ​ប្រធាននាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ដែល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩) និង ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​ស្ត្រី​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។

ដោយ​ទទួល​បាន​ការអនុញ្ញាត​ពីស​ម្ដេច​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ដោយ​ធនាគារ​កា​ធេ​យូ​ណា​ធី​ត (​នៅ​ផ្លូវ​សម្ដេច​ប៉ាន រាជធានី​ភ្នំពេញ​) មាន​បុគ្គលិក​ជាច្រើន​ដែល​កំពុង​បម្រើការ​នៅ​ទីនោះ ធនាគារ​កា​ធេ​នេះ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​សិន ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ ដើម្បី​ក្រុមការងារ​ក្រសួងសុខាភិបាល ចុះ​យក​វត្ថុ​សំណាក់​បុគ្គលិក​ទាំងអស់នេះ និង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​នេះ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ផងដែរ​។

នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០​ចំនួន ១.០៨១​នាក់ បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ៥៥៤ នាក់ ត្រូវ​បាន​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​) ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៩៦​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០។

គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨.៧៦៦​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។

ក្រសួង​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ទៅតាម​សារ​ណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឱ្យសោះ ដើម្បី​ទប់ស្កាត់​ការ ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​កុំឱ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍៕
ដោយ ៖ ​មន្ទីរព័ត៌មាន ​ខេត្ត​សៀមរាប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៤ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២១ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២២ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៥ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម