Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានផុស

នៅ

អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែក។ អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅផ្លូវ ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ ១០០៣ ដល់មហាវិថី ឈ្នះឈ្នះ) ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគារទីស្តីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ ហិកតា ដោយមានផ្ទៃក្រឡាសំណង់សរុប ៤៩,៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦,៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់៣២.៥៣%។ អគារនេះ មានចំណតរថយន្តប្រមាណ ៤៥០កន្លែង។ បើផ្អែកទៅលើប្លង់គម្រូ ដែលបានបង្ហាញជូននេះ អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែររចនាលម្អដោយមានបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សា ចង់លើកស្ទួយនូវសា្នដៃលម្អស្ថាបត្យកម្ម​បុរាណខ្មែរ។ ដោយឡែក ប្លង់បាតមានលម្ហ សួនក្នុងអគារ។

ក្រៅពីអគារ ដែលមានរចនាបថខ្មែរស្អាតប្លែកនេះ ហើយតាមគម្រោងអគារទីស្តីក្រសួងថ្មីនេះ បានរៀបចំឲ្យមានសាល​បដិសណ្ឋារកិច្ច អាហារដ្ឋានសម្រាប់មន្រ្តីបុគ្គ លិកនិងលម្ហសួនកណ្តាលអគារសាលប្រជុំតូចៗ មាន ៣០០នាក់ ១៥០ នាក់និងសាលសន្និបាតចំណុះ ១,៥៨៤នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈបណ្ណាល័យ កន្លែងលេងកីឡា។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ និងសង្គ្រោះសំណង់ប្រភេទ​នេះ ឲ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់។ សូមជម្រាបថា អគារទីស្ដីការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាប់ផ្ដើមសាង់សង់កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មកទល់នឹងពេលនេះបានរំលេចរូបរាងយ៉ាង ប្រណីតធំស្កឹមស្កៃគួរជាទីទាក់ភ្នែកក្រៃលែង។ មិនតែប៉ុណ្ណោះអគារដ៏ស្កឹមស្កៃមួយនេះ ទទួលបានការលើកសរសើរជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារអគារនេះបានសាងសង់ឡើង ដោយរក្សាបា​ន​​នូវអត្តសញ្ញាណជាតិខ្មែរ និងប្រើរចនាបទខ្មែរតាំងពីបុរាណមក។ លើសពីនេះទៅទៀតដំបូល នៃអគារថ្មីនេះ បានរំលេចឡើងនូវព្រហ្មគ្រប់ទិស ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ គួរឲ្យស្ញប់ស្ញែងក្រៃលែង៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម