Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងដាក់ក្រុមហ៊ុនឬបុគ្គលណា ជ្រើសរើសពលករទៅធ្វើការនៅអូស្ត្រាលី ចូលក្នុងបញ្ជីខ្មៅ

បានផុស

នៅ

​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានធ្វើការព្រមានដាក់ក្រុមហ៊ុនឬបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយជ្រើសរើសពលករកម្ពុជាទៅធ្វើការផ្នែកកសិកម្មនៅអូស្ត្រាលីចូលក្នុងបញ្ជីខ្មៅមិនឱ្យធ្វើសេវាកម្មបាន ពេល​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​បើក​ដំណើរការ​។​

Australia study reveals endemic exploitation of temporary migrant workers |  Recruiter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាន​របស់​អ្នកនាំពាក្យ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុមហ៊ុន​មួយចំនួន​នៅ​បន្ត​ផ្សព្វផ្សាយ​ពី​ការជ្រើសរើស​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ ខណៈ​កន្លងមក​ក្រសួង​ការងារ​ និង​ស្ថាន​ទួត​អូស្ត្រាលី​បានប្រកាស​បដិសេធ​រួចហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ​និង​ចាញ់បោក​បញ្ឆោត​ជនខិលខូច​។

Ending Recruitment Abuse in the Migrant Labor Industry | Journal

​​តាមរយៈ​ទំព័រ​ហ្វេ​ប៊ុ​ក លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា « សូម​សាធារណជន​ជ្រាប និង​សហការ​ផ្តល់ព័ត៌មាន​ដល់​ក្រសួង ដើម្បី​ក្រ​សូង​ចាត់វិធានការ និង​ផ្តល់​ព័ត៌មាន​ដល់​ភាគី​អូស្ត្រាលី ដើម្បី​ដាក់​ក្រុមហ៊ុន ឬ​បុគ្គល​ទាំងនោះ​ចូលក្នុង​បញ្ជីខ្មៅ មិន​ឲ្យ​ធ្វើ​សេវា​កម្មនេះ នៅពេលដែល​ឱកាស​ការងារ​នេះ​កើតមាន និង​ដាក់​ឲ្យ​ដំណើរការ​ពិតប្រាកដ​»​។ ​លោក​បាន​ហេង​សួរថា ទោះបីយ៉ាងណា​ក៏ដោយ មកដល់​ម៉ោង​នេះ និង​យ៉ាងហោចណាស់​ដល់​ដំណាច់ឆ្នាំ​២០២១​នេះ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រដ្ឋាភិបាល​អូស្ត្រាលី មិនទាន់​អនុញ្ញាត​ឲ្យ​មានការ​ជ្រើសរើស និង​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​នៅឡើយ​។​

លោក ហេង​ សួរ​ បានបញ្ជាក់​បន្ថែម​ថា ​បច្ចុប្បន្ននេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​ពិភាក្សា​អំពី​យន្តការ និង​នីតិវិធី​នៃ​ការជ្រើសរើស​, ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​, លក្ខខណ្ឌ ដែល​និយោជក និង​រដ្ឋាភិបាល​អូស្ត្រាលី​តម្រូវ​លើ​អ្នកស្វែងរក​ការងារ​ធ្វើ​, និង​លក្ខខណ្ឌ ដែល​អ្នកស្វែងរក​កា​ងារ​ធ្វើ​ត្រូវ​សន្យា និង​ធានាថា​ខ្លួន​នឹងមិន​រត់គេច​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពេលទៅដល់​ប្រទេស​អូស្ត្រាលី​។ ​លោក ហេង​សួរ បាន​បន្តទៀតថា​«​កម្ពុជា​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ អំពី​ការទទួលយក​ឱកាស​ការងារ​នៅ​អូស្ត្រាលី​នេះ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា Pablo Kang ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង កាលពី​ខែកញ្ញា​កន្លងទៅនេះ​។ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី​ ក៏​កំពុង​សហការ​ស្វះស្វែង​ជួបពិភាក្សា​ការងារ​នេះ​ជាមួយ​ភាគីពា​ក់​ព័ន្ធ​យ៉ាងសកម្ម​ផងដែរ​»​។

Seasonal Worker Program a growing trend for Top End farms - ABC News

​​សូមបញ្ជាក់ថា គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី (Australian AgricultureVisa) ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ក្នុងនោះ​អូស្ត្រាលី​ត្រូវការ​ជ្រើសរើស​ពលករ​ផ្នែក​កសិកម្ម នេសាទ​និង​ជលផល​និង​ឧស្សាហកម្ម​ធនធាន​ដើម​។ គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​នេះ​ ស្រដៀង​គ្នា​នឹង​គម្រោង​ការងារ​ប៉ា​ស៊ី​ហ្វី​ក​(Pacific Labour Scheme)​ ដោយ​ពលករ​ក្រោម​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​អាចធ្វើ​ការ​បាន​រហូតដល់​រយៈពេល ១​ឆ្នាំ ដល់ ៣​ឆ្នាំ​ក្រោម​ការទទួល​បន្ទុក​ដោយ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១៥ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម