Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន​ ព្រមានអ្នកបកស្រាយកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ឱ្យប្រយ័ត្ន​

បានផុស

នៅ

មានប្រសាសន៍នៅក្នុង ​ពិធីសម្ពោធអាគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹក​​ថ្ងៃ​ទី០៨ ខែវិច្ឆិកា ​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​​ព្រមានអ្នកបកស្រាយពីកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ​​ឱ្យ​ប្រ​យ័ត្ន​ ហើយ​សម្តេច​បានឱ្យសមត្ថកិច្ចសិក្សា​ករណីចោទប្រកាន់នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “អ្នកត្រូវស្គាល់ឱ្យច្បាស់ អ៊ុនតាក់ (UNTAC) អស់ភារកិច្ចចាប់ផ្ដើមគ្រប់គ្រង កិច្ចការនៅក្នុងប្រ​ទេសកម្ពុជា គឺក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់​សភាធម្មនុញ្ញ​ក្លាយទៅជាសភាជាតិ បង្កើតទៅជារដ្ឋាភិបាល គឺ UNTAC ​អស់​ភារ​កិច្ច។ បើ​នៅ​​​​ក្នុង​​ដំណាក់កាល​អ៊ុន​តាក់នេះ ​កុំភ្លេចឱ្យសោះ អ្នក​ចង់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រឡប់វិញ អ្នកកំពុងហៅ​បរទេសមកត្រួតត្រា​កម្ពុជាសារជាថ្មី។ អ្នកត្រូវ​មើល​ ទាក់ទិន​ទៅនឹង​ចំណុច​នេះ​មួយ បើ​អ្នកជាខ្មែរ ហើ​យអ្នកជាមនុស្ស ហើយ​​អ្នកមិនមែនជាសត្វតិរច្ឆាន អ្នកមិនមែនជាសត្វ អ្នកត្រូវតែច្បាស់ ត្រង់កន្លែងថា អេសអិនស៊ី គឺជាប្រភពអំណាចតែមួយគត់ ប៉ុន្តែចែងច្បាស់​អំពីថា អេសអិនស៊ី ធ្វើការ​តាមកុងសង់ស៊ីស ក្នុង​​ករណី​​គ្មាន​​កុង​សង់ស៊ីស ប្រធាន​​អេសអិនស៊ី ធ្វើ​​ការ​សម្រេច​​​ដោយយោងទៅលើ​​គំនិត​របស់​សមាជិក​ដទៃ ក្នុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ គឺជាអ្នក​សម្រេច”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ ដូច្នេះ​អ្នកធំជាងគេនៅស្រុកខ្មែរនៅ​ពេលនោះ ដំណាក់កាលអ៊ុនតាក់ មិនមែនព្រះកូណាបិតាទេ គឺប្រធានអ៊ុនតាក់ ហើយប្រធានអុនតាក់ជានរណា សមាជិក​​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្ត្រៃយ៍ ទើបបញ្ជាបាន។ អ្នកត្រូវយល់ រដ្ឋធម្មនុញ្ញពេលនេះ ព្រះ​មហាក្សត្រព្រះអង្គធំជាងគេ​ ម៉េចក៏ចង់ហៅគេមកត្រួតត្រាឡើងវិញ​។

សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ ​“ការកាត់ទោសខ្មែរក្រហម អត់មាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ទេ អ្នកឯងថាខុសទេ វាជាអធិបតេយ្យខ្មែរ ដែលធ្វើការសម្រេចចិត្ត ចូលរួមជាមួយអង្គការសហ​ប្រជាជាតិកាត់ទោសខ្មែរក្រហម។ ខ្ញុំមិនយល់ មនុស្សខ្លះបែរជាបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំធ្វើតាមរដ្ឋធម្មនុញ្ញ ព្រោះធាតុចូលទាំងប៉ុន្មានវាចូលមកក្នុងហ្នឹងអស់ហើយ តែសុំកុំច្រឡឺម កុំព្រហើន ខ្ញុំប្រាប់តែប៉ុណ្ណឹង កុំព្រហើន និយាយអីនិយាយចុះ ប៉ុន្តែតែចូលដល់ខុសច្បាប់​​ធ្ងន់ពេក គឺដាក់ហើយ​។ មានខុសតាមផ្លូវច្បាប់ត្រង់ណា ដែលចោទថា សភាកែពី ២ភាគ៣ មក ៥០+១ ខុសកិច្ចព្រម​ព្រៀងទីក្រុងប៉ារីស? កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ថា សភាធម្មនុញ្ញកម្ពុជាត្រូវតែ ​២/៣​​ ឯណា? ដើម្បី​ដំណើរ​ការ​ប្រជាធិបតេយ្យឱ្យកាន់តែល្អ ថ្ងៃក្រោយគេមិនអាចនឹងកំណត់ថា ៥០បូក១នោះទៅទៀត គេកំណត់ភាគច្រើនទៅវិញ ឱ្យតែភាគច្រើន ហ្នឹងគឺឈ្នះហើយ ប៉ុន្តែវាក៏ឆាប់បាត់ទៅវិញដែរ នៅពេលដែលបោះឆ្នោតដកការទុកចិត្ត ចឹងបានគេស្វះស្វែងឱ្យមាន៥០បូក១នោះ​ ដូច្នេះបើអ្នកឯងចោទសភាខុស គេមានសិទ្ធិ​វាយខ្នោះអ្នកឯង។ ផ្ដាំ​ផ្ញើទៅផង ល្មមៗបានហើយ និយាយគ្នាឱ្យច្បាស់”។

សម្ដេច​តេជោ ហ៊ុន សែន​ ​អះអាងថា ប្រវត្តិ​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​បញ្ចេញបានប្រមាណ ៦០ ភាគរយប៉ុណ្ណោះ។ នៅ ៤០ ភាគរយទៀតមិនបានបញ្ចេញទេ។ ទោះជាយ៉ាងណាសម្ដចបានអះអាងថា សម្ដេចបាននិយាយបញ្ចូលនៅក្នុងវីដេអូ ៨០ ម៉ោងរួចហើយ ដូច្នេះអ្នកដែលចង់សើរើពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស តើចង់ហៅបរទេសមកត្រួតត្រាវិញមែនទេ។ សម្តេចបញ្ជាក់ទៀតថា ប្រទេសកម្ពុជាមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអាណានិគមអ្នកណានោះទេ។ ជាមួយគ្នានោះ សម្ដេចបានផ្ដាំផ្ញើឱ្យអ្នកបកស្រាយ ធ្វើយ៉ាងណាកុំបកស្រាយប៉ះពាល់ដល់ស្ថាប័នជាតិ។ បើចង់ហៅបរទេសមកគ្រប់គ្រង ត្រូវតែប្រឈមមុខចំពោះច្បាប់៕

អត្ថបទ៖ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម