Connect with us

ព័ត៌មានជាតិ

ទៅឆក់ត្រី តែបែរទៅជាឆក់ខ្លួនឯងស្លាប់ នៅមាត់បឹង

បានផុស

នៅ

​ការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង នៅ​ចំណុច​វាលស្រែ​ទួល​តា​វ័រ ក្នុង​ស្រះ​ទឹក​របស់​ឈ្មោះ ខៀវ ញឹ​ប ស្ថិតនៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយសារ​តែមានមនុស្សម្នាក់ឆក់នឹងឧបករណ៍ឆក់ត្រីស្លាប់នៅមាត់ស្រះ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យទើប​ដឹងថា​ សព​មានឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ស៊ុ​ង ថាំង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​និយាយថា នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា ម៉ោង​ប្រហែល២និង៣០នាទីទៀបភ្លឺ ពួកខ្លួន​មាន​គ្នា​ចំនួន៤នាក់ ​បាន​ដេកចាំ​ស្រែ​និង​បូមទឹក​ស្រះ​នៅ​ចំណុច​ទួល​តា​វ័រ ក្នុងភូមិ​សាស្ត្រ​ខាងលើ។ សាក្សី​បាន​បន្តថា នៅពេលនោះ​ឈ្មោះ​ភ័ក្ត្រ បាន​យក​អំភ្លី​ឆក់​ត្រី ដើរ​ឆក់​ត្រី​តាម​ស្រែ​តែម្នាក់ឯង ចំណែក​ខ្លួន​បាន​ដើរទៅ​មើល​ម៉ាស៊ីន​កំពុង​បូមទឹក​ស្រះ ក្រោយមក​ខ្លួន​បាន​ដើរមក​ដេក​វិញ​បាន​មួយសន្ទុះ ខ្លួន​បាន​ដើរទៅ​មើល​កន្លែង​ម៉ាស៊ីនបូមទឹក​ស្រះ​ម្ដងទៀត​ដោយ​ខ្លាច​មាន​ត្រី​ឡើង លុះ​ពេលទៅដល់​ស្រះ ស្រាប់តែ​ឃើញ​ក្បាល​កែវ​អណ្ដែត​ទឹក​មិនឃើញ​មនុស្ស នៅក្នុង​ស្រះ​ខ្លួន​បាន​ចុះទៅ​ជិត ឃើញ​ដង​ឆក់​ត្រី​ហើយ​ខ្លួន​បាន​ទាញ​ឡើង​មកលើ​ស្រាប់តែ​ឃើញ​ឈ្មោះ​ភ័ក្ត្រ រុំ​នឹង​ខ្សែភ្លើង ផុស​ចេញពី​ទឹក​មក​ពេលនោះ ខ្លួន​បាន​ស្រែកហៅ​ឈ្មោះ​ធឿន​និង​ឈ្មោះ​រ៉ា ដែល​កំពុង​ដេកឲ្យ​មក​ជួយ​លើក​ចេញពី​ទឹក ហើយ​នៅពេលនោះ​ឈ្មោះ​ភ័ក្ត្រ​បាន​ស្លាប់​បាត់ទៅហើយ​។

​គួរ​បញ្ជាក់ថា ពេលដែល​ខ្លួន​អូស​ចាប់ទាញ ឃើញក្បាល​ដង្កាប់​នៅជាប់​នឹង​ក្បាល​អាគុយ​ទាំងសងខាង​។ បច្ចុប្បន្ន​ក្រោយ​ការត្រួតពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម