ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ «ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ហើយ គឺសញ្ជាតិខ្យល់»
ក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្ដេចមានសញ្ជាតិតែខ្មែរមួយគត់ពីកំណើត ហើយគ្មានបំណងចង់បានសញ្ជាតិផ្សេង ក្រៅពីសញ្ជាតិខ្មែរឡើយ។
សូមជម្រាបថា ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយកំណត់អោយមានសញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីច្បាប់ខាងលើចូលជាធរមានហើយ គឺនាយកដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិចំនួន ៣រូបផ្សេងទៀត ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់ មិនអាចមានសញ្ជាតិពីរនោះទេ ហើយថ្ងៃក្រោយ ក៏ត្រូវមានសញ្ជាតិខ្មែរតែមួយដដែល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដោយចំអកដល់អ្នកចោទប្រកាន់សម្ដេចមានសញ្ជាតិផ្សេងទៀតថា «ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ហើយ សញ្ជាតិខ្យល់ គិតស្មានថា ទាត់ ហ៊ុន សែន មួយជើង ទាត់ឲ្យបាក់ក ដល់តែមិនបាក់ក ហ៊ុន សែន បាក់កខ្លួនឯងបាត់»។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់ ដោយគ្មានការពិតខាងលើនេះ គឺជាឱកាសដែលអនុញ្ញាតឲ្យមានការរៀបចំ ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយគត់ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ។ «ដំបៅមិនឈឺ អ្នកឯងយកឈើចាក់ឲ្យចេញឈាមមែនទេ? បើសុខៗ ហ៊ុន សែន ផ្ដើមគំនិតធ្វើ ដូចជារារាំងអ្នកដទៃ ចឹងទាន់ពេលដែលអ្នកឯងចោទ ហ៊ុន សែន…ហ៊ុន សែន ធ្វើឲ្យលឿន ដើម្បីឲ្យ ហ៊ុន សែន អស់អំណាចឲ្យឆាប់ ព្រោះបើ ហ៊ុន សែន មានសញ្ជាតិពីរពិតប្រាកដ ត្រូវតែលេងគ្នា ជម្រះបញ្ជីក្នុងពេលហ្នឹង អញ្ចឹងយើងប្រើពេលប្រហែលជា ១ខែ ចប់ រួចហើយឃោសនាថា ព្រះមហាក្សត្រ មិនឡាយព្រះហស្ថលេខាទេ ឡាយបាត់ ឥឡូវចូលជាធរមានបាត់ហើយ នៅអីទៀត»។ នេះជាការថ្លែងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា «ហ៊ុន សែន កំពុងឈរនៅទីនេះ ដោយមានសញ្ជាតិតែមួយគត់ពីកំណើត ហើយមិនដែលប៉ុនប៉ង សូម្បីតែនឹកយល់សប្ដិ ឲ្យបានសញ្ជាតិនេះ សញ្ជាតិនោះ គឺអត់ទេ»។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលមិនមានបំណង ចង់កាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រីនោះ គឺមិនមានបញ្ហាចំពោះសញ្ជាតិខ្មែរតែមួយ ឬក៏មានសញ្ជាតិផ្សេងទៀតនោះទេ ពោលគឺលើកលែងតែតំណែងកំពូលៗ ទាំង ៤រូបខាងលើនេះ គឺត្រូវតែមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ