ព័ត៌មានជាតិ
ឧកញ៉ា អ៊ូ ឆាយ ស្ថាបនាផ្លូវ១ខ្សែជូនពលរដ្ឋនៅខេត្តព្រះសីហនុ
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការជួសជុល និងកែលម្អផ្លូវបេតុង០១ខ្សែ បំបែកចេញពីផ្លូវជាតិលេខ៤ ក្បែរចំណោទលោកយាយម៉ៅ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា ផ្លូវបេតុង០១ខ្សែខាងលើនេះ មានទទឹង៨,២៥ម៉ែត្រ ប្រវែង៨៦០ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ។ ចំពោះថវិកាចំណាយលើការស្ថាបនាផ្លូវនេះ គឺបានពីការចូលរួមឧបត្ថម្ភទាំងស្រុងរបស់ លោកឧកញ៉ា អ៊ូ ឆាយ។

លោកឧកញ៉ា អ៊ូ ឆាយ មានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរដោយសារផ្លូវមានជង្ហុកច្រើន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ទើបលោកបានសម្រេចចិត្តស្នើសុំទៅលោកអភិបាលក្រុងព្រះសីហនុ ក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុ ស្នើសុំធ្វើការកែលម្អ និងជួសជុលផ្លូវបេតុងមួយខ្សែនេះឡើងវិញ ដោយចាក់បេតុងឆ្អឹងដែក មានប្រវែង៨៦០ម៉ែត្រ មានទទឹង ៨,២៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ហើយសមិទ្ធិផលផ្លូវនេះ វាជាសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដូច្នេះសូមបងប្អូនជាអ្នកប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង ជៀសវាងការដឹកលើសទម្ងន់បង្កឱ្យផ្លូវឆាប់ខូច។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណលោកឧកញ៉ា អ៊ូ ឆាយ និងក្រុមគ្រួសារ ដែលបានចំណាយថវិកាជួយជួសជុល និងកែលម្អផ្លូវបេតុង០១ខ្សែនេះឡើងវិញ ដើម្បីបម្រើឱ្យការងារដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ហើយសកម្មភាពនេះជាការចូលរួមចំណែកជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្ត កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ កន្លងមកលោកឧកញ៉ា ក៏បានជួយការងារសង្គមយ៉ាងច្រើន ជាមួយរដ្ឋបាលខេត្ត មានដូចជាការងារមនុស្សធម៌ កាកបាទក្រហម ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងការងារសង្គមជាច្រើនផ្សេងទៀត។

ក្នុងនោះរដ្ធបាលខេត្តព្រះសីហនុ សូមជូនពរលោកឧកញ៉ា លោកជំទាវ និងក្រុមគ្រួសារជួបប្រទះនូវសេចក្តីសុខ ប្រកបមុខរបរកស៊ីកាន់តែរីក ចម្រើន និងឈ្នះជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ៖ នរា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន