ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន នាំយកបច្ច័យទេយ្យទានជូនវត្ត៥ នៅក្នុងខេត្តកំពង់ចាម
នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ១៣:៣០នាទី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន៤ទៀត គឺវត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) វត្តព្រីងជ្រុំ និងវត្តផ្តៅជុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្ថិតក្នុងបរិយាកាសអំណរសាទរ សប្បាយរីករាយនៃពិធីបុណ្យកឋិនទាន ដែលជាប្រពៃណីជាតិ ខ្មែរ និងមានការជួបជុំពុទ្ធបរិស័ទចំណុះជើងវត្ត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាលខ្លីជាមួយពុទ្ធបរិស័ទ សមាជិកក្រុមការងារ ព្រះសង្ឃ តាជី ដូនជីថា៖ ដោយអត្រានៃការចាក់វ៉ាក់សាំងជិតសម្រេចបានតាមគោលដៅដែលបានគ្រោងទុក និងដោយមើលឃើញពីការវិវត្តន៍នៃស្ថានភាពជាក់ស្តែងជំងឺឆ្លងកូវីដ-១៩ កាន់តែល្អប្រសើរឡើង រាជរដ្ឋាភិបាលបានសម្រេចបើកសាលារៀងឡើងវិញ ហើយគ្រោងនឹងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញជាបណ្តើរៗតាម “គន្លងប្រក្រតីភាពថ្មី” ដោយត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងគ្រប់ពេលវេលា ដោយមិនគួរធ្វេសប្រហែស បណ្តែតបណ្តោយដោយប្រការណាមួយឡើយចំពោះជំងឺឆ្លងផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ “យើងអាចភ្លេចកូវីដ ប៉ុន្តែកូវីដមិនអាចភ្លេចយើងបានឡើយ” ហើយត្រូវប្រកាន់ខ្ជាន់ ៣កុំ និង ៣ការពារ។



ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលជាបច្ច័យសម្រាប់យកមកកសាងវិស័យពុទ្ធចក្រ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តទាំង៥ សូមទទួលបាននូវ អនិសង្ឃ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ជូនថា បុណ្យកឋិនទានសាមគ្គីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទជិតឆ្ងាយបានទទួលបច្ច័យចំនួន ៩៥ ០០០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃវត្តមនោព្រហ្មចំនួន ៣០ ០០០ដុល្លារ វត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) និងវត្តព្រីងជ្រុំ ដោយវត្ត នីមួយៗទទួលបាន ១៥ ០០០ដុល្លារ ដោយឡែកវត្តផ្តៅជុំទទួលបាន ២០ ០០០ដុល្លារ៕

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច