រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

Published

on

ព្រះសីហនុ ៖ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​វេលា​ម៉ោង ០៦ និង​២០​នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១២១-១២២ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង រថយន្ត​និង ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា។

ហេតុការណ៍​នេះ​កើតឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក MAXUSV80(​រថយន្ត​សង្គ្រោះបន្ទាន់​AMBULANCE) ​ពណ៌​ស ពាក់​ផ្លាកលេខ រដ្ឋ​១២-២០៩១១ (​នៅក្នុង​រថយន្ត​មាន​ដឹក​សព​ជន​ជាតិចិន​ម្នាក់​និង​សំណាក​កូ​វីត​១៩ ចំនួន០៣​កេស​ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ​និង​ពិនិត្យនៅ​ភ្នំពេញ។

សូម​បញ្ជាក់​ថា (​ចំពោះ​សំណាក​ទាំង​០៣​កេស​នោះ​ពុំ​មាន​ការ​បែក ឬ ដាច់​រហែក​ទេ​) ក្រោយ​កើតហេតុ​សាកសព និង​សំណាក​កូ​វីត​១៩ ត្រូវ​បាន រថយន្ត សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​បន្តទៅ​ភ្នំពេញ​ហើយ រីឯ​អ្នកបើកបរ​រថយន្ត សាមុយ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ដែលមាន​ទិសដៅ​ពី​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ​ខាង​រថយន្ត​បាន​បុក​ពីក្រោយ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ម៉ាក​WAVE ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​(​សណ្តោង​រ៉ឺម៉ក​លក់​ផ្កា​)​ក្នុងទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ រាម ទូច ភេទប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្នាយ​ពល ឃុំ​រការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរ​លក់​ផ្កា​។​ ហេតុការណ៍​ខាងលើ​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ។ ​បច្ចុប្បន្ន​ផ្នែក​ជំនាញ​កំពុង​ស្រាវ និង​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ដោយ​សេចក្តី​គោរព​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ1 hour ago

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

ព័ត៌មានជាតិ2 hours ago

លោក​ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​កង​ទ័ព​ទាំងអស់ ដែល​បាន​ខិតខំ និង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន

ព័ត៌មានជាតិ2 hours ago

អគារតេស្ត​កូវីដ ១៩ ថ្មី​មួយ​ទៀត ជិត​រួចរាល់ អាច​សម្រាល​បន្ទុក​ការងារ​នៅ​ប៉ាស្ទ័រ

ព័ត៌មានជាតិ3 hours ago

មិនបាន​ជួប​មុខ​គ្នា ប៉ុន្តែ ភាពស្និទ្ធស្នាល​របស់ ចាន់ រតនា និង Phoe Thaw នៅតែ​ល្អប្រសើរ

ព័ត៌មានពេញនិយម