ព័ត៌មានជាតិ
ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ដោះស្លាកលេខទុក មានទោសកម្រិតណាដែរ?
ករណីដោះស្លាកលេខយានយន្តទុក ពេលមានគ្រោះចរាចរណ៍ផ្លូវគោកតាមផ្លូវ ឃើញកើតមានដោយភាគីបង្កព្យាយាមបិទបាំង ឬបំបិទភស្តុតាង ដើម្បីរំដោះខ្លួនពីការតាមដានស្វែងរកអត្តសញ្ញាណ ឬដាក់បន្ទុកពីភាគីណាមួយ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានចែងពីការដាក់ទោសទណ្ឌនិងការពិន័យករណីភាគីណាមួយ ព្យាយាមកែប្រែស្ថានភាពដើមទីតាំងកន្លែងកើតហេតុដូចករណីដោះស្លាកលេខចេញជាដើម។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យកម្ពុជាថ្មីដឹងថា ពាក់ព័ន្ធបញ្ហានេះតាមអនុក្រឹត្យលេខ ៧៣ ចុះឆ្នាំ២០០៩ បានចែងពីការចុះបញ្ជីផ្ដល់ប័ណ្ណសម្គាល់យានយន្ត និងបំពាក់ស្លាកលេខសម្គាល់យានយន្ត។ ក្នុងអនុក្រឹត្យមាត្រា ១៨ បានចែងអំពីការកិបស្លាកលេខភ្ជាប់យានជំនិះតាមទីតាំងកំណត់នីមួយ។
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ហើយម្ចាស់រថយន្តដោះស្លាកលេខចេញ អាចរងការចោទប្រកាន់មានទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមលោកឧត្ដមសេនីយ៍អំពើលុបបំបាត់ ផ្លាស់ប្ដូរទីកន្លែង ឬយកវត្ថុណាមួយក៏ដោយនៅទីកន្លែងប្រពឹ្រត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមធ្វើជាឧបសគ្គស្វែងរកការពិត អាចជាប់ទោសពី ១ ឆ្នាំទៅ ៣ ឆ្នាំ ហើយរងការពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល។
លោកបញ្ជាក់ថា ការដោះស្លាកលេខចេញជាប់បណ្ដឹងអាជ្ញា ពាក់ព័ន្ធដល់ការធ្វើជាឧបសគ្គដល់ការស្វែងរកការពិត ឬអត្តសញ្ញាណយានយន្ត ដែលធ្វើឲ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់មន្រ្តីយុត្តិធម៌។
យោងតាមអនុក្រឹត្យចុះបញ្ជីយានយន្តក្នុងមាត្រា ១៨ គ្រប់យានជំនិះត្រូវកិបដោយសៀល ឬខ្ចៅមានសម្គាល់ភិនភាគដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ យ៉ាងណាមិញ ករណីគ្រោះថ្នាក់ហើយមានការដោះស្លាកលេខចេញនេះ មិនសូវកើតមានញឹកញាប់នោះទេ។ ភាគីបង្កច្រើនតែរត់គេចខ្លួន ទើបចូលខ្លួនទៅដោះស្រាយជាមួយភាគីរងគ្រោះតាមក្រោយតាមរយៈតំណាងស្របច្បាប់ ឬមេធាវី។
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល ក៏បានស្នើបងប្អូនដែលប្រើប្រាស់ដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដែលផ្តើមពីខ្លួនឯងផ្ទាល់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បង្កឲ្យស្លាប់និងរបួស។ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង សូមកុំធ្វើឲ្យប្រែប្រួលស្ថានភាពកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចដោះស្រាយ ដើម្បីចៀសវាងការជាប់ទោសទណ្ឌផ្សេងៗ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?