Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ នឹងយាងចូលរួមមហាសន្និបាត អង្គការយូណេស្កូ នៅទីក្រុងប៉ារីស រយៈពេល៥ថ្ងៃ​

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាស​ខួប​លើក​ទី​៧៥​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការយាង​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ តប​តាម​ការយាង​របស់លោក​ជំទាវ អូ​ដ្រេ​យ អា​ហ្សូ​ឡេ​យ (Audrey Azoulay) អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (​យូណេស្កូ​) នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស​កម្ពុ​ជា​។​

​បើតាម​ក្រសួងការបរទេស នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ជាមួយនឹង​វត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត​នេះ ដោយ​ផ្តោតលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ នៅក្នុង​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៥ អង្គការ​យូណេស្កូ បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកតម្កើង​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា នៅក្នុង​ពិភពលោក តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម