Connect with us

ព័ត៌មានជាតិ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នឹងរៀបចំពិធី​បញ្ចុះ​បឋមសិលាសាងសង់ នៅថ្ងៃទី១១ វិច្ឆិកា​ខាងមុខ​

បានផុស

នៅ

មានប្រសាសន៍ ក្នុង​ពិធីសម្ពោធអាគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹក​​ថ្ងៃ​ទី៨ ខែវិច្ឆិកា​នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យ​ដឹងថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលគ្រោងចំណាយថវិកាប្រមាណ ៦​០​លា​ន​ដុល្លារ​​អាមេរិកនោះ នឹងត្រូវរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០​២១ ខាងមុខនេះ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បាន​ឲ្យដឹងដែរថា នៅឆ្នាំ ​២០២១នេះ ​មានទីស្តីការ​ក្រសួងចំនួន ៣ ដែល​ត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​​ ដែលរួមមាន៖ ​ទី១.​ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសម្ពោធកាលពីថ្ងៃទី​២២ ខែមករា ឆ្នាំ​ ២០២១។ តាមរយៈ ការសម្ភោធក្រសួងសាធារណៈការថ្មីនេះ បានផ្ដល់ឱកាសឲ្យរៀបចំទីស្ដីការក្រសួងសាធារណៈ​ការចាស់ ប្រគល់ទៅក្រសួងរ៉ែ និងថាមពល ហើយយកទីស្ដីការ​ចាស់របស់ក្រសួងរ៉ែ និងថាមពល ប្រគល់ទៅឲ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

​ទី២.​សម្ភោធដាក់ឲ្យប្រើប្រាស់ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ថ្ងៃទី ៨ ខែវិច្ឆិកានេះ។ ​សម្តេចតេជោ បានបញ្ជាក់ថា ​ទីស្ដីការក្រសួងរៀបចំដែនដី​ចាស់ ប្រគល់​ទៅឲ្យក្រ​សួងអភិវឌ្ឍន៍ជនបទ ហើយទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទចាស់ ប្រគល់ទៅឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។ ទី៣.នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ នឹង​ត្រូវបើក​សម្ពោធដាក់ ឲ្យប្រើប្រាស់​ក្រសួងការពារជាតិថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានឲ្យដឹងដែរថា បើតាម​សម្ដេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ​២០២១ខាងមុខនេះ ​នឹងធ្វើ​ពិធី​បញ្ចុះបឋមសិលាសាងសង់ អាគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែល​នឹងត្រូវចំណាយថវិកាប្រមាណ ៦០​លានដុល្លារអាមេរិក។

​សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មកដល់ពេលនេះ គឺជាពេលវេលាមួយ ដែលត្រូវមានកន្លែងធ្វើការងារ ឲ្យបានសមរម្យហើយ។​ មានប្រសាសន៍ ទាក់ទងការកសាងអគារក្រសួងថ្មីនេះ សម្ដេចតេជោ​ នៅតែគាំទ្រគំនិតរបស់សម្តេច​គឺ «យកសេះដូរសេះ» ដោយសារតែ​គ្មានជម្រើស​ ហើយសម្ដេចនៅតែផ្ដល់ឱកាសឲ្យក្រ​សួង​នានា បានប្ដូរទីស្តីការក្រសួងឲ្យធំទូលាយដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៧ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម