ព័ត៌មានជាតិ
កូកូហ្វីត (KOKOFiT) បានចេញលក់ជាផ្លូវការនូវផលិតផលថ្មីមួយទៀតដែលមានតម្លៃ និងគុណភាពលំដាប់ Super Premium!!!
សម័យកូវីដមានអាជីវកម្មជាច្រើនកំពុងតែជួបប្រទះទៅនិងបញ្ហាធ្ងន់ធ្ងរហើយមានអាជីវកម្មខ្លះបានឈានដល់ការប្រកាសក្ស័យធនទៀតផង ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិ ដូចនេះហើយប៉ាម៉ាក់គ្រប់រូប ដែលមានបុត្រធីតាពិតជាត្រូវការពិនិត្យឲ្យម៉ត់ចត់ មុននឹងសម្រេចចិត្តទិញសម្ភារឬវត្ថុប្រើប្រាស់សម្រាប់បុត្រធីតារបស់ពួកគាត់។ហើយម៉ាក់ៗប៉ាៗខ្លះ ដើម្បីសន្សំសំចៃហិរញ្ញវត្ថុសម្រាប់គ្រួសារពួកគាត់បានស្វែងរកផលិតផល ដែលមានតម្លៃថោក ក្នុងការប្រើប្រាស់សម្រាប់កូនៗរបស់ពួកគាត់តែផ្ទុយមកវិញផលិតផលទាំងនោះ គឺមានផលរំខាន ប៉ះពាល់សុខភាព និងសុវត្ថិភាព ដែលធ្វើឲ្យគាត់ខាតបង់ពេលវេលា និងប្រាក់កាសលើសដើម។
ដោយសារតែការគិតគូរពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់នេះហើយ ទើបផលិតផលខោទឹកនោមKOKOFiTសម្រេចនាំចូល និងលក់ជាផ្លូវការនូវផលិតផលដែលមានតម្លៃជាមួយនឹងគុណភាពខ្ពស់លំដាប់ Super premium នៅក្នុងប្រទេសកម្ពុជា គឺ KOKOFiT Ice Cream Diaper(ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម)។

បើយោងតាមការលើកឡើងរបស់ម្ចាស់ប្រេនដ៏ខោទឹកនោមមកពីប្រទេសកូរ៉េបានមានប្រសាសន៍ថា៖
” ដោយសារដោយសារតែការគិតគូរពីសុខភាព និងសុវត្ថិភាពរបស់ក្មេងតូចៗទើបខាងក្រុមហ៊ុនបាននាំយកខោទឹកនោម KOKOFiT Ice Cream Diaper(ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) ដែលមានសាច់ត្រជាក់ដូចទឹកកក និងទន់ដូចជាគ្រីម នេះមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ទោះមានតម្លៃរាងថ្លៃបន្តិចក៏ដោយ តែយើងជឿជាក់ថា លក្ខណៈសម្បត្តិរបស់ KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) នឹងផ្តល់ផាសុកភាពកាន់តែខ្លាំងដល់កូនតូចរបស់លោកអ្នកលើសពីការរំពឹងទុក ព្រោះវាកាន់តែស្តើង កាន់តែត្រជាក់ កាន់តែទន់ និងកាន់តែជ្រាបទឹកបានល្អ ស្របទៅនឹងគ្រប់រដូវកាល មិនថារដូវក្តៅ ឬត្រជាក់ “ ។

សូមបញ្ជាក់ផងដែរថា ខោទឹកនោម KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) ដែលក្រុមហ៊ុនទើបប្រកាសលក់ជាផ្លូវការនេះ ជាផលិតផលកូរ៉េសុទ្ធ ១០០% ហើយត្រូវបានផលិតឡើងពីវត្ថុធាតុដើមល្អបំផុត ដែលត្រូវបានជ្រើសរើស យ៉ាងម៉ត់ចត់ព្រមទាំងផលិតឡើងដោយបរិក្ខារ និងទីកន្លែងប្រកបដោយអនាម័យរួមជាមួយបច្ចេកវិទ្យា Aquakeep អាចជួយឲ្យការស្រួបយកបានឆាប់រហ័ស និងផ្តល់នូវដំណោះស្រាយភាពស្ងួតជាមួយ Quantum Dry ដែលអាចជួយកាត់បន្ថយការរំខាន និងកន្ទួលរមាស់ ដែលបណ្តាលមកពីខោទឹកនោម។ ជាផលិតផលដែលមានវិញ្ញាបនបត្រដឺមាតេស្ត ដែលបញ្ជាក់ថាមិនមានការឆ្លងរោគស្បែក ប្រតិកម្មអាឡែហ្ស៊ី និងគ្មានហានិភ័យនៃធាតុគីមីបង្កគ្រោះថ្នាក់នេះជាគោលបំណងដែលយើងចង់បានពីផលិតផលខោទឹកនោមដែលល្អបំផុតសម្រាប់ទារកជាទីស្រឡាញ់របស់អ្នក។
មិនត្រឹមតែប៉ុណ្ណោះ ខោទឹកនោម KOKOFiT Ice Cream Super Premium ថ្មីនេះ មានអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា៖
• ការពារកុំឲ្យរមួល និងជ្រាបទឹកដោយស្រទាប់ការពារ៣ជាន់
• ស្រទាប់ដែលអាចឲ្យខ្យល់ចេញចូលបានងាយ
• ស្រូបជាតិទឹក និងស្ងួតបានលឿនដោយ 3D Quantum channel
• កៅស៊ូចង្កេះធំទូលាយដែលងាយស្រួលដល់ទារក
• មានវិញ្ញាបនបត្រដឺមាតេស្ត ដែលបញ្ជាក់ថាមិនមានការឆ្លងរោគស្បែក ប្រតិកម្មអាឡែហ្ស៊ី និងគ្មានហានិភ័យនៃធាតុគីមីបង្កគ្រោះថ្នាក់





ស្របពេលដែលចេញលក់នូវផលិតផលថ្មី Super Premium របស់ខ្លួនក្រុមហ៊ុនក៏មានប្រម៉ូសិនពិសេសសម្រាប់អតិថិជនរបស់ខ្លួនផងដែរ គឺរាល់ពេលធ្វើការបញ្ជរទិញខោទឹកនោម KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) ប្រភេទណាមួយក៏ដោយ មួយដុំនឹងទទួលបានក្រដាស់សើម KOKOFiT ចំនួនមួយដុំទៀតភ្លាមៗ។អាចស្វែងរកទិញបានតាមបណ្តាហាងជាដៃគូរសហការ និងបញ្ជាទិញតាមដៃគូអនឡាញជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមឆាតទៅកាន់ហ្វេសបុកផេកផ្លូវការ Kokofit Cambodia ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 076 260 222 ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?