ព័ត៌មានជាតិ
រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កម្ពុជាជាង៣,២៥០,០០០ដូស,មួយលានដូសមកដល់ចុងឆ្នាំនេះ
លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីកិច្ចការនារីរបស់ប្រទេសអូស្ត្រាលីបានគោរពជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នេះនៅក្នុងជំនួបជាមួយសម្តេចតេជោថារដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ៣,២៥០,០០០ ដូសដែលក្នុងនោះ១លានដូសនឹងត្រូវប្រគល់ជូនកម្ពុជានៅចុងឆ្នាំ ២០២១នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោហ៊ុន សែនបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា លោកស្រី Marise Payne គោរពជូនសម្ដេចតេជោ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថាលោកស្រីបានមកកាន់ព្រះរាជាណាចក្រកម្ពុជាយើងពីរលើកកន្លងមកហើយ ។ លើកទីមួយគឺនៅឆ្នាំ ២០០២និងលើក ទី ២ នៅឆ្នាំ ២០០៥។
លោកស្រីបានបន្តថា ក្នុងដំណើរមកកាន់កម្ពុជានៅពេលនេះ លោកស្រីបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ។ លោកស្រីសូមគោរពសម្ដែងនូវការ អបអរសាទរជូនដល់សម្ដេចតេជោ ហ៊ុន សែន ជាមួយគ្នានោះដែរ លោកស្រីក៏បានគោរពវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនិងការចាប់ផ្ដើមឲ្យសិស្សចូលរៀនវិញនិងបើកប្រទេសឲ្យប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី។
លោកស្រីក៏បានសំដែងនូវការរីករាយ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគីនិងក្នុងក្របខណ្ឌពហុភាគី។ ក្នុងក្របខណ្ឌទ្វេភាគី លោកស្រីបានសម្ដែងការរីករាយចំពោះផ្លែផ្កា ដែលទទួលបានអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យយោធា លើវិស័យអប់រំ និង វិស័យ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រីបានគោរពជម្រាបជូនសម្ដេចតេជោថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ៣,២៥០,០០០ដូស ដែលក្នុងនោះ ១លានដូសនឹងត្រូវប្រគល់ជូនកម្ពុជានៅដំណាច់ឆ្នាំនេះ។
ក្នុងក្របខណ្ឌពហុភាគីលោកស្រីបានសម្ដែងនូវអំណរសាទរជូនចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ានលោកស្រីបានសម្ដែងនូវការពេញចិត្តនិងរីករាយ យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្ត្រាលី ហើយលោកស្រីក៏បានគោរពជម្រាបជូនសម្ដេចតេជោថាអូស្ត្រាលីនឹងជួយកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យហើយឆ្លៀតឱកាសនោះដែរ លោកស្រីក៏បានគោរពរាយការណ៍ជម្រាបជូនសម្ដេចតេជោយ៉ាងសង្ខេបអំពីសម្ព័ន្ធមេ ត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ដែលហៅថា អូខឹស AUKUS។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយការវាយតម្លៃរបស់លោកស្រី Marise Payne ចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជានិងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងទាំងក្នុងក្របខណ្ឌពហុភាគី។ សម្ដេចតេជោបានមានប្រសាសន៍ថា អូស្ត្រាលីបានជួយកម្ពុជាយ៉ាងច្រើនជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវបង្កាត់ពូជស្រូវ ហៅកាឌី , លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជានិងការបើកឲ្យសិស្ស កម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី។ លើវិស័យសុខាភិបាលតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាហើយសម្ដេចបានថ្លែងអំណរគុណចំពោះការផ្ដល់វ៉ាក់ សាំងដល់កម្ពុជានៅពេលខាងមុខ។
សម្តេចតេជោមានប្រសាសន៍ថា សម្ដេចមានសុទិដ្ឋិនិយមក្នុងការបើកប្រទេសឲ្យប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី។ ក្នុងក្របខណ្ឌអាស៊ានសម្ដេចតេជោមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដើម្បីឈានឆ្ពោះ ទៅការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ១៩។ ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកស្រី Marise Payne ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹង AUKUS ៕
ដោយ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព