Connect with us

ព័ត៌មានជាតិ

កងកម្លាំង​ទាំង​៣​ប្រភេទ​ដែល​បាញ់បោះ​នៅក្នុង​ក្រុង​សៀមរាប ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី នា​ដើមខែ​វិច្ឆិកា​នេះ​គឺ​មាន​វាសនា​ខុសគ្នា​!

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​ ដែល​បាន​បាញ់​បោះ​សេរី​ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ជា​បន្តបន្ទាប់​នា​ដើមខែ​វិច្ឆិកា​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ រីឯ​នាយ​អាវុធហត្ថ​ម្នាក់​និង​នាយទាហាន​ម្នាក់ មិន​ត្រូវ​បាន​ឃុំខ្លួន​នោះឡើយ​។

មន្ត្រី​តុលាការ​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​នេះ​ថា​ តុលាការ​ខេត្តសៀមរាប បានសម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ រីឯ​នាយ​អាវុធហត្ថ​ម្នាក់​និង​នាយទាហាន​ម្នាក់ មិន​ត្រូវ​បាន​ឃុំខ្លួន​នោះទេ​។

សូម​រម្លឹក​ថា ករណី​បាញ់​បោះ​ទី​១​គឺ បង្កឡើង​ដោយ​ឈ្មោះ អាង សែន (​ហៅ ចិត្រ​) នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​។ កើតហេតុ​នៅ​វេលា​ម៉ោង​២៣ និង​០៥​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ទីតាំង​កា​រ៉ា​ស់​សាំង សូរិយា ស្ថិតនៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដោយសារ​ទំនាស់​ក្នុង​វង់​ផឹកស៊ី បណ្តាល​ឲ្យ​របួស​មនុស្ស​ម្នាក់​។

ករណី​ទី​២៖ ករណី​ផ្ទុះអាវុធ ត្រង់ចំណុច​មុខ​ភោជនីយដ្ឋាន ស្នាដៃ​ម៉ែ​ក្មែ​ក​៥ ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប នៅវេលា​ម៉ោង ២២ និង ០០​នាទី​យប់ ឈានចូល​ថ្ងៃទី ០៣​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ដែល​បង្កឡើង​ដោយ ឈ្មោះ កែវ វី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ ជា​ទាហាន​កង​វិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅ​ភូមិ​ទួលគោក ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជា​ភ្ញៀវ​ចូល​មក​ផឹកស៊ី​ក្នុង​ហាង ស្នាដៃ​ម៉ែ​ក្មែ​ក ៥ ពេលនោះ ឈ្មោះ កែវ វី មានទំនាស់​ពាក្យសម្តី ជាមួយ​នារី​ជា​សង្សារ នៅ​ពេល​ចេញមក​មុខ​ហាង កន្លែង​ចត​ម៉ូតូ ជនសង្ស័យ បានធ្វើ​សកម្មភាព ដក​កាំភ្លើង​ខ្លីម៉ាក G Lock ១៩ ពី​ចង្កេះ បាញ់​ផ្ទុក​ដី ០១​គ្រាប់ រួច​ត្រូវ​សមត្ថកិច្ច​ហៅ​មក​សួរនាំ​ហើ​ត​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

ករណី​ទី​៣៖​កើតហេតុ​នៅ​ម៉ោង​៣​ទៀបភ្លឺ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៥ ខែ វិច្ឆិកា ឆ្នាំ​២០២១ ចំណុច​មុខ​ភោជនីយដ្ឋាន ធី​ម​ផល (Temple) ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​បង្កឡើង​ដោយ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ សៅ សុភ​ណ្ឌ​។​ សមត្ថកិច្ច​និយាយថា ករណីនេះ​ជា​អំពើហិង្សា ជនរងគ្រោះ​មួយក្រុម​ស្រវឹង​ទាញ​ដប​ស្រា​បៀ មក​វាយ​ចំក្បាល​មន្ត្រី​នគរបាល​មុន ទើប​កើតជា​កំហឹង​ផ្ទុះ​បែបនេះ​។

ប្រភពពី​សមត្ថកិច្ច​បា​ន​បង្ហើប​ឲ្យ​ដឹងថា ករណី​ទាំង​៣​ខាងលើ គឺ​ត្រូវ​បាន​ភាគី​ជនបង្ក​បាន​សារភាព​កំហុស និង​បាន​សុំទោស​ព្រមទាំង​សង​ជំងឺ​ចិត្ត​ជនរងគ្រោះ​ផងដែរ​។​តែ​ច្បាប់​គឺជា​ច្បាប់​មិនអាច​លើកលែង​បានឡើយ​គ្រាប់​ទោស​ទាំងនោះ​មានធ្ងន់​និង​ស្រាល​។

យ៉ាងនេះ​ក្តី​មហាជន​ដែល​តាមដាន​ករណី​បាញ់បោះ​ខាងលើនេះ​ បាន​លើកឡើងថា មន្ត្រីនគរបាល​បាញ់ ត្រូវ​ជាប់ពន្ធនាគារ រីឯ​មន្ត្រី​អាវុធហត្ថ​ម្នាក់​និង​មន្ត្រី​យោធា​ម្នាក់ទៀត ដែល​បាញ់បោះ​ដូចគ្នា​នោះ គឺ​មិន​ត្រូវបាន​ជាប់ពន្ធនាគា​រ​នោះទេ​។

បន្ទាប់ពី​កើតមាន​ករណី​បាញ់បោះ​សេរី​នៅ​ក្រុង​សៀមរាប នា​ដើមខែ​វិច្ឆិកា នេះ ថ្នាក់ដឹកនាំ​នៃ​កងកម្លាំង​នៃ​ខេត្តសៀមរាប បាន​ប្រជុំ​ណែនាំ​ដល់​មន្ត្រី​របស់ខ្លួន​ឲ្យ​យល់ដឹង​ពី​ច្បាប់ទម្លាប់ និង​បន្ថែម​កម្លាំង​ល្បាត​តាម​គោលដៅ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ពលរដ្ឋ ឲ្យ​មាន​ភាពកក់ក្តៅ​ឡើងវិញ​៕

ដោយ​ ៖ ​កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម