ព័ត៌មានជាតិ
ការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ នឹងធ្វើឡើងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា
ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នឹងធ្វើការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី០៨វិច្ឆិកានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា យោង ៖- លិខិតលេខ ៤៦៧ សជណ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទ លិខិតលេខ ០២៥/២០ សជណ.ធ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាល រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០។
គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សិស្ស-និស្សិត ដែលបាន ដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ដើម្បីទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវបានកំណត់ដូចខាងក្រោម៖
វិញ្ញាសាប្រឡង និងថេរវលា មានការប្រឡងជ្រើសរើស ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ វិញ្ញាសាប្រឡងតាមក្របខ័ណ្ឌនីមួយៗ ត្រូវបានកំណត់ដូចខាងក្រោម៖
១. ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។
២. ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ៣. ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល ០២ ម៉ោង)៖ – ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។
ខ. ការអនុវត្តវិធានការសុខាភិបាល
នៅពេលប្រឡង បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដូចខាងក្រោម៖
បង្កាន់ដៃទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អត្តសញ្ញាណប័ណ្ណសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត។
គ. កាលបរិច្ឆេទប្រឡង និងបណ្ដូលប្រឡង
កាលបរិច្ឆេទប្រឡង គឺនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេក្ខជនដែលបានដាក់ពាក្យប្រលងស្នើសុំទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល សូមមកពិនិត្យ ឈ្មោះ លេខតុ និងលេខបន្ទប់ នៅមណ្ឌលប្រឡង នាថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទី។
សម្រាប់ព័ត៌មានផ្សេងៗបន្ថែមទៀត សូមទំនាក់ទំនងនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរសព្ទលេខ៖
លោក ឃុន វណ្ណ ០១២ ៩៩១ ០៦៧
លោកស្រី ឈុន បូរ៉ាវី ០១២ ៣២៥ ៣០៤
លោក វណ្ណា សុវិទូ០៨៩ ២១៥ ១៧១
លោកឡុង តារា០៩២ ៥៩៩ ៩៣៣៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ