Connect with us

ព័ត៌មានជាតិ

ម្ចាស់ដើមការឬបុណ្យនានា ចាំបាច់ត្រូវធ្វើតេស្តរកជំងឺកូវីដ មុនចាប់ផ្តើមកម្មវិធី

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្យសិល្បៈបានតម្រូវឱ្យម្ចាស់ដើមការ ឬម្ចាស់បុណ្យនានាធ្វើតេស្តរកជំងឺកូវីដ-១៩មុនពេលចាប់ផ្តើមកម្មវិធីដើម្បីធានាបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរ ក្រសួងបានលើកទឹកចិត្តឱ្យភ្ញៀវដែលចូលរួមពិធីឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ដោយខ្លួនឯង នៅមុនពេលទៅចូលរួមពិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងវប្បធម៌ចេញផ្សាយកាលពីថ្ងៃទី០៨ វិច្ឆិកា បានឱ្យដឹងថា ម្ចាស់ផ្តើមពិធី ឪពុកម្ដាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អាចារ្យ អ្នកផ្លូវចៅមហា ចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និងអ្នកដទៃទៀតដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលកិច្ចពិធីត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្ដើមពិធីដែលម្ចាស់ពិធីឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវលើការអនុវត្តធ្វើតេស្តរហ័សនេះ។

ក្រសួងបានបន្តថា ភ្ញៀវដែលចូលរួមពិធីត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ដោយ ខ្លួនឯងនៅមុនពេលទៅចូលរួមពិធី។ ក្នុងករណីសង្ស័យលើអ្នកចូលរួមពិធី ត្រូវដាក់អ្នកសង្ស័យនោះឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ តេស្ដរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីសុខាភិបាល។

ទន្ទឹមនឹងនេះ ក្រសួងបានណែនាំដល់ម្ចាស់ពិធីត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីដើម្បីរៀបចំពិធីណាមួយត្រូវភ្ជាប់ទៅជាមួយលិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូ៥-១៩ ឱ្យបានត្រឹមត្រូវ និងពេញលេញ ហើយអ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម ២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធី និងភ្ញៀវចំនួនកំណត់ខាងលើមិនរាប់បញ្ចូលអ្នកបម្រើសេវានៅក្នុងពិធី ដូចជា ក្រុមចុងភៅ ក្រុម ភ្លេងនិងអ្នកបម្រើសេវាផ្សេងៗទៀតឡើយ។

ចំពោះទីតាំងពិធីត្រូវបើកចំហទ្វារ និងបង្អួច ដើម្បីឱ្យខ្យល់នឹងពន្លឺចេញ-ចូលបានគ្រប់គ្រាន់ និងគួរចៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ម្ចាស់ពិធីត្រូវបានលើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាន និងនៅទីតាំងបើកចំហឲ្យទូលាយផ្សេងៗទៀតដូចជា ហាង ភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យ។

ក្រសួងបានណែនាំឱ្យអ្នកចូលរួមក្នុងពិធីទាំងអស់ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងឬ ស្កេន CR Code របស់ក្រសួងសុខាភិបាលលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព ហើយម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធីត្រូវទទួលខុសត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់។ ត្រូវវាស់ស្ទង់សីតុណ្ហភាព និងប្រើអាល់កុលជែលសម្អាតដៃអ្នកចេញ-ចូលក្នុងបរិវេណរោងពិធី និងតម្រូវឱ្យអ្នកចូលរួមគ្រប់រូបពាក់ម៉ាស់ជានិច្ច។ ប៉ុន្តែការពាក់ម៉ាស់ សម្រាប់កូនកំលោះ និងកូនក្រមុំ នៅក្នុងពេលរៀបចំពិធីអាពាហ៍ពិពាហ៍ ត្រូវបានលើកលែង
និងរក្សាគម្លាតសុវត្តិភាពត្រូវបានលើកលែងចំពោះកូនកំលោះ កូនក្រមុំ ឪពុកម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា និងអ្នកដែលត្រូវស្ថិតនៅកៀកគ្នាទៅតាមភាពចាំបាច់នៃកិច្ចពិធី ។

ក្រសួងបានស្នើឱ្យអ្នករៀបចំត្រូវកាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណាដែលអាចអនុវត្តបានចម្ងាយដូចជា ការអញ្ជើញ ភ្ញៀវតាមទូរស័ព្ទ បណ្តាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀតក៏ដូចជា ការចងចំណងដៃជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗតាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។

លើសពីនេះទៀត ចំពោះពិធីបែបប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងសាសនាគឺជាពិធីចាំបាច់ដែលត្រូវបានលើកទឹកចិត្តឱ្យរៀបចំ។ ពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា ក៏ដូចជាពិធីបែបបរទេសដទៃទៀត និងពិធីបន្ទាប់បន្សំផ្សេងៗ ដែលមិនចាំបាច់គប្បីត្រូវបានកាត់បន្ថយ។ ត្រូវកាត់បន្ថយចំនួនអ្នកអង្គុយនៅតុអាហារ ឬរៀបចំអាហារជាលក្ខណៈប៊ូហ្វេ និងរៀបចំជាកញ្ចប់ឈុតអាហារសម្រាប់មនុស្សម្នាក់ៗតែម្តង។ ចុងភៅ អ្នកលើកម្ហូប -អ្នកចាប់ទឹកកក និងអ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ ឬសេវាផ្សេងទៀត ទោះបីជាបានធ្វើតេស្តហ័សរួចហើយក្ដី ក៏ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដាអនាម័យឱ្យបានពេញលេញ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ២៦ថ្ងៃ មានប្រជាពលរដ្ឋ បានទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ២៩ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម