ព័ត៌មានជាតិ
ខេត្តសៀមរាបប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ ០៩ វិច្ឆិកា ២០២១
ទោះបីក្នុងបរិបទកូវីដ១៩ ក៏ពិតមែន នៅខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា មេបញ្ជាការ បញ្ជាការរងតំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស បានអញ្ជើញចូលរួមមានការកំណត់ នៅបរិវេណវិមានរំលឹកគុណយុទ្ធជនខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ។
ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្តព្រះរាជ បូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បាន លះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទាឯករាជ្យ នៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី ។
ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិផងដែរ ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា