Connect with us

ព័ត៌មានជាតិ

ធ្វើដំណើរលើផ្លូវជាតិលេខ៣ ប្រយ័ត្នប្រយែង កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០កន្លែង បានបំពាក់រួចហើយ

បានផុស

នៅ

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបត្រូវបានដំឡើងនៅតាមផ្លូវជាតិលេខ៣ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និង ស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ ទៅដល់ក្រុងកំពត ដែលមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពតជាផ្លូវ ២គន្លង មានចំនួន ៦ទីតាំង។

ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបពីរទីតាំងត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោមដែលភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំងបំពាក់នូវប្រព័ន្ធ Wireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់អគ្គីសនី។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូដែលរួមមានថ្នាក់ដឹកនាំពាក់ព័ន្ធនិងនាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការនិងដឹកជញ្ជូនតំណាងអគ្គស្នងការនគរបាលជាតិតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CBRC) និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និង​ភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ដែលគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។

លោក ខាន់ ម៉ាណេរ មានប្រសាសន៍ថា “ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និង ភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណងតាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ ដែលក្នុងនោះអគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យនិងការពិន័យបទល្មើសផងដែរ។”

ជាមួយការដាក់ឲ្យដំណើរការជាផ្លូវការ អាជ្ញាធរពាក់ព័ន្ធនឹងខិតខំអប់រំផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំងនឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ការបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើម និងក្រោមការចង្អុលបង្ហាញរបស់ទេសរដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល ដោយទទួលបានការឯកភាពពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង ៕

អត្ថបទ៖ ណារី

ចុចអាន៖ ម្ចាស់ដើមការឬបុណ្យនានា ចាំបាច់ត្រូវធ្វើតេស្តរកជំងឺកូវីដ មុនចាប់ផ្តើមកម្មវិធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

ខណ្ឌ៧មករា
សន្តិសុខសង្គម២៣ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម