ព័ត៌មានជាតិ
សត្វដំរីព្រៃ សម្លាប់ជីវិតមនុស្ស ២នាក់ ក្នុងមួយសប្ដាហ៍នៅខេត្តរបស់ថៃជាប់ព្រំដែនកម្ពុជា
នៅក្នុងរយៈពេលប្រមាណមួយសប្តាហ៍ សត្វដំរីព្រៃ ដែលដើរស្វែងរកចំណី បានជាន់សម្លាប់មនុស្ស ចំនួន២នាក់ ដែលធ្វើអោយពលរដ្ឋថៃដែលនៅជាប់ និងព្រំដែនខេត្តបាត់ដំបង មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០៖០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើកំណាត់ផ្លូវណងខ្លាំ ស្ថិតក្នុងភូមិ១ ឃុំខៅកែវ ស្រុកថាម៉ៃ ខេត្តច័ន្ទបុរី ជាប់និងស្រុកកំរៀង ខេត្តបាត់ដំបង។
នៅកន្លែងកើតហេតុគេសង្កេតឃើញយុវជនម្នាក់ អាយុ២២ឆ្នាំ ត្រូវបានសត្វដំរីព្រៃជាន់ដើមទ្រូងរហូតស្លាប់ ដោយនៅចម្ងាយប្រហែល ៥០ម៉ែត្រ ពីសព មានម៉ូតូមួយគ្រឿងដែលជារបស់ជនរងគ្រោះ និងមានស្នាមបុកខ្ទេចខាងមុខ ខណៈសមត្ថកិច្ចបានសន្និដ្ឋានថា ដោយសារផ្លូវងងឹត ធ្វើអោយយុវជនរូបនេះជិះបុក និងសត្វដំរី ហើយទើបដំរីតាមជាន់រហូតដល់ស្លាប់ ម្យ៉ាងទៀតនៅក្បែទីតាំងកើតហេតុក៏មានស្នាមដានជើងដំរីចេញពីព្រៃមករកស៊ីផ្លែម្នាស់ ដែលប្រជាពលរដ្ឋដាំក្នុងចំការផង។

បច្ចុប្បន្នអាជ្ញាធរនៅក្នុងតំបន់នោះបានអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្ននៅក្នុងពេលយប់ ដោយគេបានសន្យាថា និងបំពាក់អំពូលភ្លើងនៅតាមផ្លូវអោយបានភ្លឺឡើងវិញ៕
ប្រែសម្រួល ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់