ព័ត៌មានជាតិ
Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ
ភ្នំពេញ ៖ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បាននិងកំពុងជ្រើសរើសបណ្ដាម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។ សម្រាប់ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។
លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា ៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្ដូរស្ថានភាពឆ្លងនៅក្នុងពិភពលោក តម្រូវការដ៏អស្ចារ្យសម្រាប់បទពិសោធន៍ឌីជីថលដំបូងដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យបើកចំហគ្រប់វិស័យក៏មានការកើនឡើងដែរ។ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយកឱកាសទាំងនេះ»។
លោកបន្តទៀតថា ៖ «សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូននូវដំណោះស្រាយ និងបណ្ដាញទំនាក់ទំនង ដើម្បីដោះស្រាយនូវភាពស្មុគស្មាញក្នុងការបោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី»។
កម្មវិធី ពន្លឿនអាជីវកម្ម របស់ Visa ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្មដែលទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។
ផ្ដោតសំខាន់លើ ចរន្តប្រាក់ រូបិយប័ណ្ណឌីជីថល ទិន្នន័យបើកចំហគ្រប់វិស័យ និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងការកើនឡើង នៃការរំពឹងទុកលើបទពិសោធន៍អាទិភាពឌីជីថលពីអ្នកប្រើប្រាស់ និងម្ចាស់ធុរកិច្ចដែលទើបចាប់ផ្ដើមអាជីវកម្ម (Startups) ដែលនឹងចូលរួមនៅក្នុងក្រុមឆ្នាំ ២០២២ នឹងត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមួយចំនួនឲ្យបានលឿនជាទីបំផុតនៅអាស៊ីប៉ាស៊ីហ្វិក រួមមាន ៖
•កែសម្រួល និងបង្កើនលទ្ធភាពក្នុងការពង្រីកចរន្តទូទាត់ប្រាក់ រវាងអ្នកប្រើប្រាស់ ម្ចាស់ធុរកិច្ច និងរដ្ឋាភិបាល ដើម្បីបង្កើតនូវមធ្យោបាយថ្មីក្នុងការបង់ប្រាក់ និងទទួលប្រាក់ ទាំងក្នុង និងក្រៅប្រទេស។
•ការផ្តល់វិធីសាស្ត្រទូទាត់ប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ដូចជា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល តាមរយៈការអភិវឌ្ឍ និងការទទួលយក blockchain។
•ប្រើប្រាស់បរិស្ថាន នៃទិន្នន័យបើកចំហ ដើម្បីសម្រួលដល់ការសម្រេចចិត្ត និងការដាក់ពិន្ទុ នៅក្នុងផ្នែក នៃអត្តសញ្ញាណឌីជីថល ការគ្រប់គ្រង ការអនុម័ត ការផ្តល់ពិន្ទុឥណទាន ក៏ដូចជាការគ្រប់គ្រងហានិភ័យ និងការក្លែងបន្លំ។
•ផ្តល់ជូននូវបទពិសោធន៍ នៃការទិញទំនិញផ្ទាល់ខ្លួនប្លែកៗ តាមរយៈគំរូឥណទានថ្មីៗ ដូចជា ទិញឥឡូវនេះ បង់ប្រាក់នៅពេលក្រោយ និងដំណោះស្រាយដោយភាពស្មោះត្រង់ជាដើម។
•ពន្លឿនការធ្វើឌីជីថលនីយកម្ម នៃធុរកិច្ចតាមរយៈការរកដំណោះស្រាយសម្រួលលើការធានាឥណទាន និងការអភិវឌ្ឍដំណោះស្រាយទូរស័ព្ទចល័តដំបូងលើការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។
ជួយម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេ
Visa បានណែនាំនូវកម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងខែធ្នូ ឆ្នាំ ២០២០។ ការចាប់ផ្ដើមពីឆ្នាំដំបូងរួមមាន ៖ ក្រុមហ៊ុន Brankas ជាក្រុមហ៊ុន Fintech ដែលផ្តល់ជូននូវកម្មវិធីដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកាប្រភពបើកចំហសម្រាប់ការទូទាត់តាមពេលវេលាជាក់ស្ដែង និងក្រុមហ៊ុន Open ជាវេទិកាធនាគារថ្មីសម្រាប់អាជីវកម្មខ្នាតតូច។
ក្រុមហ៊ុនទាំងនេះ បានបញ្ចប់សកម្មភាពរបស់ពួកគេជាមួយនឹងការផ្សព្វផ្សាយផលិតផលដល់អតិថិជន និងបណ្ដាញដៃគូជំនួញរបស់ Visa រាប់រយនាក់នៅទូទាំងតំបន់។
ការចូលរួមជាមួយកម្មវិធី
ចាប់បើកទទួលពាក្យ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបិទនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ ដោយសារតែកម្មវិធីនឹងចាប់ផ្ដើមដំណើរការនៅពាក់កណ្ដាលខែមេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយ នៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្តរជាតិ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយដ៏សមស្របសម្រាប់ប្រភេទធុរកិច្ចបង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្ដេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានសុពលភាព និងដំណោះស្រាយដែលបានអះអាង។
សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ ៖https://www.visa.com.sg/apaccelerator
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្ដាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្ដាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពនៅទូទាំងពិភពលោក និងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជំរុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្ដូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និងបណ្ដាញរបស់ខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មនាថ្ងៃអនាគត៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីមែល ៖ [email protected]
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីមែល ៖ [email protected]
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា