Connect with us

ព័ត៌មានជាតិ

ចាប់បានអ្នកទោសម្នាក់ ក្នុងចំណោម៧នាក់ ដែលទម្លុះគុក នៅស្ទឹងត្រែង​

បានផុស

នៅ

អ្នកទោសចំនួន៧នាក់ ដែលទម្លុះគុករត់ចេញនោះ សមត្ថកិច្ចចាប់បានម្នាក់ហើយ ចំណែក៦នាក់ទៀតកំពុងតាមប្រមាញ់។ អ្នកទោស​ទម្លុះ​គុក​ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ម្នា​ក់ នៅ​យប់​ថ្ងៃទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ចំណុច​វាលស្រែ​ស្រូវ ក្នុង ភូមិសាស្ត្រ​ភូមិ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អូត ​ស៊ី​វុត្ថា​ ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ​អ្នកទោស​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់បាន​ឈ្មោះ​ទូច វ៉ា​ត់ ជា​ជនល្មើស​គ្រឿងញៀន ក្នុងចំណោម​អ្នកទោស​៧​នាក់ ​ដែល​បាន​វាយ​ទម្លុះ​ជញ្ជាំង​គុក ខេត្តស្ទឹងត្រែង រត់គេចខ្លួន​កាលពី​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០២១​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បន្តថា​៖ ​នៅ​ថ្ងៃទី​១០​វិច្ឆិកា​នេះ សមត្ថកិច្ច​និង​ដាក់​កម្លាំង​បន្ថែមទៀត​ នៅតាម​ចំណុច​គោលដៅ​សង្ស័យ ព្រោះ​តាម​ពិនិត្យ​អ្នកទោស​ទាំងនេះ ពុំមាន​ស្បៀង​គ្រប់គ្រាន់ ក្នុងការ​ពួន​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​បានយូរ​នោះទេ គឺ​នៅពេល​ណាមួយ​ពិតជា​ចេញមក​ភូមិ​អ្នកស្រុក​ជាមិនខាន​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត តាម​ប្រមាញ់​រុករក​អ្នកទោស​ទាំង ៦ នាក់​បន្តទៀត ដើម្បី​ចាប់ខ្លួន​យក​ត្រឡប់មកវិញ​

អត្ថបទ៖ ​ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២៧ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៣៥ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម